• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកម្ពស់សមត្ថភាពក្នុងបឋមកែច្នៃ កែច្នៃរក្សាកសិផល រុក្ខផល និងជលផល តាមការកំណត់ និង តម្រូវការរបស់ទីផ្សារ

ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ នាយកដ្ឋានគុណភាព កែច្នៃ និង អភិវឌ្ឍទីផ្សារសហការជាមួយនឹងវិទ្យាស្ថានស្រាវជ្រាវទីផ្សារ និង របបកសិកម្មបានរៀបចំសិក្ខសាលាលើកកម្ពស់សមត្ថភាពក្នុងបឋមកែច្នៃ កែច្នៃរក្សាទុកកសិផល រុក្ខផល និង ជលផល តាមការកំណត់នៃការធានាគុណភាព សុវត្ថិភាពស្បៀងអាហារ និង តម្រូវការទីផ្សារនៅហាណូយ។

  ទិដ្ឋភាពសិក្ខាសាលា  
  លោកង្វៀន ថាញត្រុង (Nguyen Thanh Trung) នាយករងនៃនាយកដ្ឋានគុណភាព កែច្នៃ និង អភិវឌ្ឍទីផ្សារកសិផល ហាណូយ ថ្លែងសុន្ទរកថា នៅសិក្ខាសាលា។  
  គណៈប្រតិភូតំណាងនាយកដ្ឋានគុណភាព កែច្នៃ និង អភិវឌ្ឍទីផ្សារហាណូយ របាយការណ៍សង្ខេបការងារគ្រប់គ្រងបឋមកែច្នៃ កែច្នៃកសិផល រុក្ខផល និង ជលផលនៅលើភូមិសាស្រ្តហាណូយ។  

សិក្ខាសាលា​បាន​អនុវត្ត​តាមផែនការ​លេខ​ 116/KH-UBND ថ្ងៃទី​១៥ ខែមេសា ឆ្នាំ២០២៤ នៃ​គណៈ​កម្មការ​ប្រជា​ជន​ទីក្រុងហាណូយ​ អំពី​ដំណើរការ​ធានាគុណភាព​ សន្តិសុខ សុវត្ថិភាព​ ស្បៀង​អាហារ​ បង្កើន​ការ​កែច្នៃ និង អភិវឌ្ឍទីផ្សារ​កសិផល​ រុក្ខផល​ និង ជល​ផល​ឆ្នាំ​២០២៤។​

ចូល​រួម​សិក្ខាសាលា​មាន​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​គុណភាព​ កែច្នៃ និង អភិវឌ្ឍទីផ្សារ​កសិផល​ហាណូយ​។ គណៈ​ប្រតិភូ​តំណាង​នាយកដ្ឋាន​គុណភាពកែច្នៃ និង អភិវឌ្ឍ​ទីផ្សារ​ហាណូយ​។ តំណាង​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ទីផ្សារ​ និង របប​កសិកម្ម​។ តំណាង​វិទ្យាស្ថាន​កសិកម្ម​វៀតណាម​ និង សហគ្រាស​ ប្រព័ន្ធ​​ស្បៀង​អាហារ​ស្អាត​នៅលើ​ភូមិសាស្រ្ត​ហាណូយ​។​ល។​

  គណៈប្រតិភូតំណាងចូលរួមសិក្ខាសាលា និង គណៈកម្មការរៀបចំដំណើរការពិភាក្សា អំពីដំណោះស្រាយលើកកម្ពស់សមត្ថភាពរក្សាទុក កែច្នៃ កែច្នៃស្បៀងអាហារនៅលើភូមិសាស្រ្តទីក្រុងហាណូយ។  
  លោកស្រី ឡេ ធីថាញធ្វី (Le Thi Thanh Thuy) - នាយកក្រុមហ៊ុនភាគហ៊ុនផលិតកម្ម និង ពាណិជ្ជកម្ម Eherbal ឧទ្ទេសនាមផលិតផលកែច្នៃ មកពីបន្លែ មើម ផ្លែឈើ ផលិតដោយបច្ចេកវិទ្យាខ្ពស់ Freeze Dried។  

សាស្រ្តាចារ្យ​ បណ្ឌិត​ ត្រឹន​ ធី​ឡានហឿង​ (Tran Thi Lan Huong) ផ្នែក​បច្ចេកវិទ្យា​ស្បៀង​អាហារ​ វិទ្យាស្ថាន​កសិកម្មវៀតណាម​ មាន​សុន្ទរកថា​ អំពី​ដំណោះស្រាយ​ទូទៅ​មួយ​ចំនួន​ នៃវិទ្យាសាស្រ្ត​បច្ចេកវិទ្យា​អនុវត្ត​​ក្នុង​រក្សាទុក​ កែច្នៃកសិផល​ រុក្ខផល​ និង ជលផល​។​

ក្រៅ​ពីនោះ​​ សហគ្រាស​ផលិត​ឧបករណ៍​បច្ចេកវិទ្យា​មួយ​ចំនួន ក៏ឧទ្ទេសនាម​នឹង​សិក្ខាសាលា​នៃការ​អនុវត្ត​ឧបករណ៍​ បច្ចេកវិទ្យា​សមស្រប់ ក្នុងការ​កែច្នៃប្រភេទ​កសិផល​ ផលិតផល​កែច្នៃ​មក​ពី​បន្លែ មើម​ ផ្លែឈើ ផលិត​ដោយ​បច្ចេកវិទ្យាខ្ពស់​ Freeze Dried។

ក៏នៅសិក្ខាសាលា​ គណៈ​ប្រតិភូ​តំណាង​ប្រព័ន្ធ​ហាង​អាហារ​ពិសេស​ប្រចាំ​តំបន់ ស្បៀង​អាហារ​សុវត្ថិភាព​ ពិភាក្សា និង ដាក់ចេញ​សំណូមពរ​ស្បៀង​អាហារ​តាម​រយៈ​ការ​កែច្នៃ នៅ​ប្រព័ន្ធ​ចែកចាយ​លើ​ភូមិសាស្រ្ត​ទីក្រុង​ហាណូយ​។

ក្រោយ​របាយការណ៍​ គណៈ​ប្រតិភូ​តំណាង​ចូលរួម​សិក្ខាសាលា​ និង គណៈ​កម្មការ​រៀបចំ​ដំណើរការ​ពិភាក្សា​អំពី​ដំណោះស្រាយ​លើកកម្ពស់​សមត្ថភាព​រក្សាទុក​ បឋម​កែច្នៃ កែច្នៃ​ស្បៀង​អាហារ​នៅភូមិសាស្រ្ត​ទីក្រុង​ហាណូយ​៕

ព័ត៌មាន រូបថត៖ កុងដាត / កាសែតរូបភាពវៀតណាម​

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top