ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ នាយកដ្ឋានគុណភាព កែច្នៃ និង អភិវឌ្ឍទីផ្សារសហការជាមួយនឹងវិទ្យាស្ថានស្រាវជ្រាវទីផ្សារ និង របបកសិកម្មបានរៀបចំសិក្ខសាលាលើកកម្ពស់សមត្ថភាពក្នុងបឋមកែច្នៃ កែច្នៃរក្សាទុកកសិផល រុក្ខផល និង ជលផល តាមការកំណត់នៃការធានាគុណភាព សុវត្ថិភាពស្បៀងអាហារ និង តម្រូវការទីផ្សារនៅហាណូយ។
លោកង្វៀន ថាញត្រុង (Nguyen Thanh Trung) នាយករងនៃនាយកដ្ឋានគុណភាព កែច្នៃ និង អភិវឌ្ឍទីផ្សារកសិផល ហាណូយ ថ្លែងសុន្ទរកថា នៅសិក្ខាសាលា។
គណៈប្រតិភូតំណាងនាយកដ្ឋានគុណភាព កែច្នៃ និង អភិវឌ្ឍទីផ្សារហាណូយ របាយការណ៍សង្ខេបការងារគ្រប់គ្រងបឋមកែច្នៃ កែច្នៃកសិផល រុក្ខផល និង ជលផលនៅលើភូមិសាស្រ្តហាណូយ។
សិក្ខាសាលាបានអនុវត្តតាមផែនការលេខ 116/KH-UBND ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នៃគណៈកម្មការប្រជាជនទីក្រុងហាណូយ អំពីដំណើរការធានាគុណភាព សន្តិសុខ សុវត្ថិភាព ស្បៀងអាហារ បង្កើនការកែច្នៃ និង អភិវឌ្ឍទីផ្សារកសិផល រុក្ខផល និង ជលផលឆ្នាំ២០២៤។
ចូលរួមសិក្ខាសាលាមានថ្នាក់ដឹកនាំនាយកដ្ឋានគុណភាព កែច្នៃ និង អភិវឌ្ឍទីផ្សារកសិផលហាណូយ។ គណៈប្រតិភូតំណាងនាយកដ្ឋានគុណភាពកែច្នៃ និង អភិវឌ្ឍទីផ្សារហាណូយ។ តំណាងវិទ្យាស្ថានស្រាវជ្រាវទីផ្សារ និង របបកសិកម្ម។ តំណាងវិទ្យាស្ថានកសិកម្មវៀតណាម និង សហគ្រាស ប្រព័ន្ធស្បៀងអាហារស្អាតនៅលើភូមិសាស្រ្តហាណូយ។ល។
គណៈប្រតិភូតំណាងចូលរួមសិក្ខាសាលា និង គណៈកម្មការរៀបចំដំណើរការពិភាក្សា អំពីដំណោះស្រាយលើកកម្ពស់សមត្ថភាពរក្សាទុក កែច្នៃ កែច្នៃស្បៀងអាហារនៅលើភូមិសាស្រ្តទីក្រុងហាណូយ។
លោកស្រី ឡេ ធីថាញធ្វី (Le Thi Thanh Thuy) - នាយកក្រុមហ៊ុនភាគហ៊ុនផលិតកម្ម និង ពាណិជ្ជកម្ម Eherbal ឧទ្ទេសនាមផលិតផលកែច្នៃ មកពីបន្លែ មើម ផ្លែឈើ ផលិតដោយបច្ចេកវិទ្យាខ្ពស់ Freeze Dried។
សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ធីឡានហឿង (Tran Thi Lan Huong) ផ្នែកបច្ចេកវិទ្យាស្បៀងអាហារ វិទ្យាស្ថានកសិកម្មវៀតណាម មានសុន្ទរកថា អំពីដំណោះស្រាយទូទៅមួយចំនួន នៃវិទ្យាសាស្រ្តបច្ចេកវិទ្យាអនុវត្តក្នុងរក្សាទុក កែច្នៃកសិផល រុក្ខផល និង ជលផល។
ក្រៅពីនោះ សហគ្រាសផលិតឧបករណ៍បច្ចេកវិទ្យាមួយចំនួន ក៏ឧទ្ទេសនាមនឹងសិក្ខាសាលានៃការអនុវត្តឧបករណ៍ បច្ចេកវិទ្យាសមស្រប់ ក្នុងការកែច្នៃប្រភេទកសិផល ផលិតផលកែច្នៃមកពីបន្លែ មើម ផ្លែឈើ ផលិតដោយបច្ចេកវិទ្យាខ្ពស់ Freeze Dried។
ក៏នៅសិក្ខាសាលា គណៈប្រតិភូតំណាងប្រព័ន្ធហាងអាហារពិសេសប្រចាំតំបន់ ស្បៀងអាហារសុវត្ថិភាព ពិភាក្សា និង ដាក់ចេញសំណូមពរស្បៀងអាហារតាមរយៈការកែច្នៃ នៅប្រព័ន្ធចែកចាយលើភូមិសាស្រ្តទីក្រុងហាណូយ។
ក្រោយរបាយការណ៍ គណៈប្រតិភូតំណាងចូលរួមសិក្ខាសាលា និង គណៈកម្មការរៀបចំដំណើរការពិភាក្សាអំពីដំណោះស្រាយលើកកម្ពស់សមត្ថភាពរក្សាទុក បឋមកែច្នៃ កែច្នៃស្បៀងអាហារនៅភូមិសាស្រ្តទីក្រុងហាណូយ៕