• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំ២០២១

ពិធីបុណ្យនេះត្រូវបានរៀបចំឡើងដោយ មន្ទីរទេសចរណ៍ មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុងហូជីមិញ សហការជាមួយសមាគមវប្បធម៌ម្ហូបអាហារវៀតណាម។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំ ២០២១ កំពុងប្រព្រឹត្តទៅនៅសួនច្បារ Le Van Tam ទីក្រុងហូជីមិញ


ចាប់ផ្តើមពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែមករា ប្រជាជននិងភ្ញៀវទេសចរដែលធ្វើដំណើរកំសាន្តទៅកាន់ទីក្រុងហូជីមិញ មានឱកាសទទួលបានបទពិសោធន៍ក្នុងសកម្មភាពវប្បធម៌បុណ្យតេត ព្រមទាំងរីករាយទទួលទានអាហារនិងទិញទំនិញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ ២០២១។ ពិធីបុណ្យនេះត្រូវបានរៀបចំឡើងដោយ មន្ទីរទេសចរណ៍ មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុង ហូជីមិញសហការជាមួយសមាគមវប្បធម៌ម្ហូបអាហារវៀតណាម។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំ ២០២១ មានអង្គភាពនិងសហគ្រាសជាង ១៥០ ចូលរួម ដោយមានសកម្មភាពជុំវិញប្រធានបទចំនួន ៤ គឺ « ទទួល ទានអាហារ ទស្សនា លេងកំសាន្តនិងទិញទំនិញនៅក្នុងពិធីបុណ្យតេតរបស់ប្រជាជនវៀតណាមកាលពីសម័យបុរាណកាលនិងបច្ចុប្បន្ននេះ”»។ ក្នុងនោះកម្មវិធី“ ទទួលទានអាហារបុណ្យតេត” មានតូបលក់អាហារប្រចាំតំបន់ជាច្រើន។ រីឯកម្មវិធី “ ទៅទស្សនាពបុណ្យតេត” គឺជាការសំដែងឡើងវិញនូវលំហនិងទំនៀមទម្លាប់របស់បុណ្យតេតនៅតំបន់ភាគខាងជើង - កណ្ដាល - ខាងត្បូងវៀតណាមព្រមទាំងសម្តែងកម្មវិធីសិល្បៈ ដើម្បីស្វាគមន៍និទាឃរដូវថ្មី ឆ្នាំឆ្លូវត្រីស័ក ២០២១ជាដើមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top