• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រុស្ស៊ី និងស.ប.ប​កូរ៉េវាយតម្លៃជាវិជ្ជមានលើកិច្ចចរចារបស់មេដឹកនាំទាំងពីរនៅតំបន់ចុងបូព៌ា

កាលពីថ្ងៃទី ១៣ ខែកញ្ញា នៅក្នុងខេត្ត Amur នៃតំបន់ចុងបូព៌ារបស់រុស្ស៊ី បានប្រព្រឹត្តិទៅកិច្ចពិភាក្សារវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំស.ប.បកូរ៉េ លោក Kim Jong Un។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំស.ប.បកូរ៉េ លោក Kim Jong Un។ AFP/TTXVN

របៀបវារៈរួមមានកិច្ចសហប្រតិបត្តិការទ្វេភាគីដូចជា៖ ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាស្ថានភាពក្នុងតំបន់ និងពិភពលោក។ បើទោះបីជាមិននាំចេញសេចក្តីថ្លែងការណ៍រួមក៏ដោយ ប៉ុន្តែភាគីទាំងពីបានវាយតម្លៃជាវិជ្ជមានចំពោះទំនាក់ទំនងទ្វេភាគី។ មេដឹកនាំស.ប.បកូរ៉េជឿជាក់ថា ដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ីលើកនេះ និងការពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងក្លាយជាកម្លាំងចលករសម្រាប់បង្កើតទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រដែលមិនអាចបំបែកបានរវាងប្រទេសជិតខាងទាំងពីរ។

រីឯភាគីរុស្ស៊ីវិញ នៅក្នុងបទសម្ភាសន៍មួយនៅលើប៉ុស្តិ៍ទូរទស្សន៍ Russia-1 ប្រធានាធិបតីរុស្ស៊ី លោក  Vladimir Putin  បានឲ្យដឹងថា កិច្ចពិភាក្សាជាមួយមេដឹកនាំស.ប.បកូរ៉េគឺស្មោះត្រង់និងមានប្រសិទ្ធភាព ។ ប្រធានាធិបតី Putin  បានសង្កត់ធ្ងន់ថា បច្ចុប្បន្នមាន "គម្រោងគួរឲ្យទាក់ទាញជាច្រើន" រវាងប្រទេសទាំងពីរ ព្រមទាំងវិស័យកសិកម្ម ក៏ដូចជាការតភ្ជាប់គមនាគមនិងភស្តុភារ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top