• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យោធភូមិភាគទី ៧ ពន្លឿនការស្វែងរក និងការប្រមូលអដ្ឋិធាតុយុទ្ធជនពលី

ថ្ងៃទី ៣០ កក្កដានេះ គណៈកម្មាធិការដឹកនាំនៃយោធភូមិភាគទី ៧ ទទួលបន្ទុកការងារស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី បានរៀបចំសន្និសីទមួយ ដើម្បីបូកសរុបភារកិច្ចស្វែងរក ប្រមូលផ្តុំ និង កំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ និងដើម្បីអនុវត្តភារកិច្ចសម្រាប់ប្រាំមួយខែចុងឆ្នាំ ២០២៦។
ទិដ្ឋភាពទូទៅនៃសន្និសីទ។ រូបថត៖ VNA

ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២៦ យោធភូមិភាគទាំងមូលបានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៨១៤ ក្នុងនោះ អដ្ឋិធាតុចំនួន ២១១ ដែលប្រមូលបានក្នុងស្រុក និងអដ្ឋិធាតុចំនួន ៦០៣ ដែលប្រមូលបាននៅកម្ពុជា។ ក្នុងអំឡុងពេលយុទ្ធនាការ ៥០០ថ្ងៃទាំងយប់ (ចាប់ពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦) កងកម្លាំងបានរកឃើញអដ្ឋិធាតុយុទ្ធជនពលីចំនួន ៥៨៤ឈុត ក្នុងនោះមានអដ្ឋិធាតុចំនួន ១៩១នៅវៀតណាម និងអដ្ឋិធាតុចំនួន ៣៩៣នៅប្រទេសកម្ពុជា។

អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ ឧត្តមសេនីយ៍ឯក ជិន វិញ ង៉ុក ស្នងការនយោបាយយោធាភូមិភាគទី៧ បានស្នើឱ្យយោធាភូមិភាគទី៧ អនុវត្តបច្ចេកវិទ្យាទំនើបដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រមូល និងដំណើរការព័ត៌មានសម្រាប់ប្រតិបត្តិការស្វែងរក; កងកម្លាំងត្រូវផ្តោតលើការសិក្សាអំពីសមរភូមិ និងយុទ្ធនាការសំខាន់ៗដែលមានកម្មាភិបាល និងយុទ្ធជនជាច្រើនត្រូវពលីកម្ម។ ត្រូវជំរុញការពិនិត្យ និងការផ្ទៀងផ្ទាត់ព័ត៌មានអំពីយុទ្ធជនពលី; អនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងទិន្នន័យ...។

គិតត្រឹមថ្ងៃទី ២៩ ខែកក្កដា យោធភូមិភាគទី ៧ បានបញ្ចប់ការងារយកសំណាក និងឌីជីថលូបនីយកម្មជាង ៧៤,៧% ហើយមានគោលបំណងបញ្ចប់ទាំង ១០០% នៅខែកញ្ញា ឆ្នាំ ២០២៦ មុនផែនការរបស់គណៈកម្មាធិការដឹកនាំជាតិបានដាក់ចេញ៕

តាម​ vovworld.vn/km-KH

នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ទទួលជួបឯកអគ្គរដ្ឋទូតនូវែលសេឡង់

នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ទទួលជួបឯកអគ្គរដ្ឋទូតនូវែលសេឡង់

នាព្រឹក ថ្ងៃទី៣០ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំប្រទេសវៀតណាម លោកស្រី ខារ៉ូលីន ប៊េរ៉េសហ្វដ (Caroline Beresford )។

Top