• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថៃ និងកម្ពុជាប្តេជ្ញារក្សាកិច្ចព្រមព្រៀងឈប់បាញ់

នាថ្ងៃទី២៩ ខែកក្កដា ទីភ្នាក់ងារសម្របសម្រួលព្រំដែននៃប្រទេសថៃនិងកម្ពុជា បានយល់ព្រមបន្តអនុវត្តយ៉ាងតឹងរ៉ឹងនូវកិច្ចព្រមព្រៀងឈប់បាញ់ ដោយចៀសវាងសកម្មភាពញុះញង់តាមបណ្តោយព្រំដែន និងមិនទាន់បើកច្រកព្រំដែនរវាងប្រទេសទាំងពីរឡើងវិញទេ លើកលែងតែសកម្មភាពមាតុភូមិនិវត្តន៍របស់ប្រជាជន។
តំបន់ព្រំដែនរវាងថៃនិងកម្ពុជា។ រូបថត៖ VNA

នៅក្នុងកិច្ចប្រជុំមួយនៅច្រកព្រំដែនអន្តរជាតិ បានក្លោងលឿក ក្នុងខេត្តស្រះកែវ ប្រទេសថៃ តំណាងមកពីភាគីទាំងពីរបានយល់ព្រម​បង្កើនការសម្របសម្រួល គ្នា​ដើម្បីធានាសកម្មភាពជំនួយមនុស្សធម៌​ចំពោះប្រជាពលរដ្ឋនៃប្រទេសទាំងពីរត្រូវបានអនុវត្តយ៉ាងពេញលេញ និងមានប្រសិទ្ធភាព។ ភាគីទាំងពីរក៏បានបញ្ជាក់ថា សកម្មភាពឆ្លង​កាត់​ព្រំដែនមិន​ទាន់បាន​ស្តារឡើងវិញនៅឡើយទេ។ បច្ចុប្បន្ននេះ ច្រកទ្វា​ព្រំដែនត្រូវបានអនុញ្ញាតឱ្យដំណើរការតែដើម្បីនាំប្រជាពលរដ្ឋកម្ពុជាត្រឡប់មកវិញ និងទទួលប្រជាពលរដ្ឋថៃ​ វិលត្រឡប់មកប្រទេសវិញប៉ុណ្ណោះ​។

ភាគីទាំងពីរបានស្នើឱ្យកងកម្លាំងនៅតំបន់ព្រំដែនគោរពយ៉ាងតឹងរ៉ឹងចំពោះកិច្ចព្រមព្រៀងឈប់បាញ់ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែកក្កដា និងបន្តអនុវត្តអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ (MOU ៤៣) ស្តីពីការវាស់វែង និងការបោះបង្គោលព្រំដែន​រវាងថៃ និងកម្ពុជា។

លើសពីនេះ ភាគីទាំងពីរបានប្តេជ្ញាមិន​អនុវត្តន៍សកម្មភាពដែលអាចបង្កើនភាពតានតឹងនៅតំបន់ព្រំដែន ហើយបន្តរក្សាកិច្ចសហប្រតិបត្តិការ និងការសន្ទនា ដើម្បីធានាសន្តិសុខ និងសុវត្ថិភាព​របស់ប្រជាជននៃប្រទេសទាំងពីរ៕​

តាម​ vovworld.vn/km-KH

យោធភូមិភាគទី ៧ ពន្លឿនការស្វែងរក និងការប្រមូលអដ្ឋិធាតុយុទ្ធជនពលី

យោធភូមិភាគទី ៧ ពន្លឿនការស្វែងរក និងការប្រមូលអដ្ឋិធាតុយុទ្ធជនពលី

ថ្ងៃទី ៣០ កក្កដានេះ គណៈកម្មាធិការដឹកនាំនៃយោធភូមិភាគទី ៧ ទទួលបន្ទុកការងារស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី បានរៀបចំសន្និសីទមួយ ដើម្បីបូកសរុបភារកិច្ចស្វែងរក ប្រមូលផ្តុំ និង កំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ និងដើម្បីអនុវត្តភារកិច្ចសម្រាប់ប្រាំមួយខែចុងឆ្នាំ ២០២៦។

Top