ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដក "កាតលឿង" របស់គណៈកម្មការអឺរ៉ុប (EC) ក្នុងពេលឆាប់ៗនេះ នៅក្នុងតំបន់សមុទ្រភាគនិរតី - តំបន់ដែលមានព្រំប្រទល់ជាប់ប្រទេសជាច្រើន - បញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រលេខ ៤ កំពុងអនុវត្តដំណោះស្រាយប្រកបដោយសមកាលកម្មជាច្រើន។
នាពេលកន្លងទៅ អង្គភាពបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន កងទ័ពការពារព្រំដែន និងកងកម្លាំងគ្រប់គ្រងនិងត្រួតពិនិត្យការនេសាទនៃបណ្តាខេត្ត ដើម្បីគ្រប់គ្រងនាវានេសាទតាំងពីឆ្នេរសមុទ្រ។ ចាប់តាំងពីចាកចេញពីកំពង់ផែរហូតដល់ពេលប្រតិបត្តិការនៅលើសមុទ្រ នាវានេសាទទាំងអស់ត្រូវបានត្រួតពិនិត្យតាមរយៈប្រព័ន្ធ VMS។ ទន្ទឹមនឹងនោះ តាមរយៈសកម្មភាពយាមល្បាត ការត្រួតពិនិត្យ និងការគ្រប់គ្រង អង្គភាពបានប្តេជ្ញាយ៉ាងដាច់ខាត មិនទុកឱ្យនាវានេសាទពីការរំលោភ បំពាននិងឆ្លងកាត់ខ្សែព្រំដែនចូលទៅក្នុងដែនទឹកនៃប្រទេសដទៃទៀត។
លោកវរសេនីយ៍ឯក ង្វៀន វ៉ាន់ ត្រាញ (Nguyễn Văn Tranh) បញ្ជាការរងផ្នែកច្បាប់ នៃបញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រលេខ៤ បានចែករំលែកថា៖ «តំបន់សមុទ្រភាគនិរតីមានព្រំប្រទល់ជាប់ប្រទេសម៉ាឡេស៊ី ថៃ កម្ពុជា និងឥណ្ឌូនេស៊ី ដែលនាវាធ្វើសកម្មភាពច្រើន។ ដូច្នេះ យើងផ្តោតលើការសម្របសម្រួលការផ្សព្វផ្សាយច្បាប់ ដើម្បីបង្កើនការយល់ដឹងរបស់ប្រជានេសាទ ក្នុងការគោរពតាមព្រំដែនសមុទ្រ។ លើសពីនេះ យើងលើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាឌីជីថលតាមរយៈការស្កេនលេខកូដ QR ដើម្បីឲ្យម្ចាស់នាវា និងប្រធាននាវិក អាចយល់ច្បាស់ពីបទប្បញ្ញត្តិផ្លូវច្បាប់ស្តីពីការនេសាទ និងការរំលោភបំពាន IUU ។ លើសពីនេះ យើងបន្តរក្សាកងកម្លាំងសម្រាប់ការផ្សព្វផ្សាយដោយផ្ទាល់ និងដោយប្រយោលតាមរយៈបណ្តាញព័ត៌មាននេសាទផ្សេងៗ»៕
តាម vovworld.vn/km-KH