• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ ត្រូវបង្កើតការផ្លាស់ប្តូរជាមូលដ្ឋានពីពលកម្មសាមញ្ញទៅជាពលកម្មច្នៃប្រឌិត

នារសៀលថ្ងៃទី ៣០ ខែកក្កដា នៅទីស្នាក់ការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈិម ស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ដើម្បីអនុវត្តភារកិច្ចក្នុងរយៈពេលខាងមុខ។
ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ VNA

អញ្ជើញចូលរួមមានវត្តមាននាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង និងសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្ស ជិន កាំ ទូ ផងដែរ។ អញ្ជើញថ្លែងមតិសន្និដ្ឋាន អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមបានស្នើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងជាបន្តបន្ទាប់ ពីការគ្រប់គ្រងវឌ្ឍនភាពទៅជាអភិបាលកិច្ចដែលមានលទ្ធផលជាក់ស្តែង ភារកិច្ចនីមួយៗ ត្រូវតែកំណត់យ៉ាងច្បាស់លាស់អំពីបញ្ហាដែលត្រូវដោះស្រាយ ផលិតផលចុងក្រោយ អ្នកប្រើប្រាស់គោលដៅ ភ្នាក់ងារ និងបុគ្គលដែលទទួលខុសត្រូវ លក្ខខណ្ឌនៃការអនុវត្ត និងលក្ខណៈវិនិច្ឆ័យវាយតម្លៃ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋក៏បានថ្លែងថា ត្រូវបង្កើតការផ្លាស់ប្តូរជាមូលដ្ឋាន ពីពលកម្មសាមញ្ញទៅជាពលកម្មច្នៃប្រឌិត ពីពលកម្មប្រើរាងកាយទៅជាពលកម្មប្រើបញ្ញា។

ផ្តោតធនធានលើការបង្កើតផលិតផលទីផ្សារនិងអាជីវកម្មដែល មានសមត្ថភាពប្រកួតប្រជែង។ ក្រសួង វិស័យ និងមូលដ្ឋាននីមួយៗ ត្រូវឆ្លើយសំណួរជាក់លាក់ឲ្យបានច្បាស់លាស់៖ តើយើងកំពុងប្រើប្រាស់បច្ចេកវិទ្យាអ្វី តើយើងកំពុងបង្កើតផលិតផលអ្វី តើយើងកំពុងបម្រើអ្នកណា ទីផ្សារណាខ្លះកំពុងប្រើប្រាស់ និងអ្នកណាទទួលខុសត្រូវក្នុងការនាំយកផលិតផលទាំងនោះទៅកាន់ទីផ្សារ។ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមានអត្ថន័យពិតប្រាកដ លុះត្រាតែបង្កើតតម្លៃថ្មីសម្រាប់សង្គម។ កិច្ចការស្រាវជ្រាវទាំងអស់ត្រូវតែមានគោលបំណងអនុវត្ត ពាណិជ្ជកម្ម និងបង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច និងសង្គមទាំងមូល។ យើងត្រូវតែកសាងសង្គមសិក្សា សង្គមច្នៃប្រឌិត ហើយបន្ទាប់មកវប្បធម៌នៃការច្នៃប្រឌិតដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅទូទាំងសង្គម។ នេះបើយោងតាមប្រសាសន៍របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៕

តាម​ vovworld.vn/km-KH

យោធភូមិភាគទី ៧ ពន្លឿនការស្វែងរក និងការប្រមូលអដ្ឋិធាតុយុទ្ធជនពលី

យោធភូមិភាគទី ៧ ពន្លឿនការស្វែងរក និងការប្រមូលអដ្ឋិធាតុយុទ្ធជនពលី

ថ្ងៃទី ៣០ កក្កដានេះ គណៈកម្មាធិការដឹកនាំនៃយោធភូមិភាគទី ៧ ទទួលបន្ទុកការងារស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី បានរៀបចំសន្និសីទមួយ ដើម្បីបូកសរុបភារកិច្ចស្វែងរក ប្រមូលផ្តុំ និង កំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ និងដើម្បីអនុវត្តភារកិច្ចសម្រាប់ប្រាំមួយខែចុងឆ្នាំ ២០២៦។

Top