• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រុស្ស៊ីត្រៀមខ្លួនជាស្រេច​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើវិស័យ​កសិកម្ម​ជាមួយ​វៀតណាម និងអាស៊ាន

នាថ្ងៃទី ២៧ ខែកក្កដា ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ីបានប្រកាសថា ស្ថាប័ននេះបានត្រៀមខ្លួនជាស្រេចពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយវៀតណាម និងបណ្តាប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើវិស័យកសិកម្ម។

(រូបថត៖ TTXVN)


អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដើម្បីធ្វើការពិគ្រោះយោបល់ជាន់ខ្ពស់ស្ដីពីសេដ្ឋកិច្ចរវាងរុស្ស៊ី - អាស៊ាន នោះ ប្រធាននាយកដ្ឋានសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគីនិងគម្រោងពិសេសចំណុះក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ីលោកស្រី Natalya Stapran បានឲ្យដឹងថា ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២០ រុស្ស៊ីបានបង្កើនការនាំចេញផលិតផលកសិកម្មទៅកាន់វៀតណាមច្រើនជាង ៤ ដងបើប្រៀបធៀបទៅនឹងឆ្នាំទៅមិញ។ ទន្ទឹមនឹងនេះ  លោកស្រីបានអះអាងថាក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ីបានត្រៀមខ្លួនជាស្រេច ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាម និងអាស៊ានលើវិស័យកសិកម្មផងដែរ។។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាននោះ មន្ត្រីរុស្ស៊ីរូបនេះបានអះអាងថានឹងដាក់ឲ្យដំណើរការនូវគម្រោងមួយចំនួនលើវិស័យបន្សុតទឹកនិងការប្រើប្រាស់បច្ចេកវិទ្យាផ្លាស់ប្ដូរថ្មី ដើម្បីលើកកម្ពស់និរន្តរភាពនៃការប្រើប្រាស់ដីកសិកម្មផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ យន្តហោះពិសេសដឹកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាស យានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ សប្តាហ៍កំពូលនៃមហា សន្និបាតអង្គការសហប្រជាជាតិ រួមផ្សំសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប្រេស៊ីល។

Top