• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រីកសាយភាយវប្បធម៌វៀតណាម និងស្មារតីសាមគ្គីភាព អភិវឌ្ឍន៍ “ដើម្បីអាស៊ីអាគ្នេយ៍ខ្លាំងមាំមួនជាង”

ពិធីបើកមហោស្រពកីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ (ស៊ីហ្គេមលើកទី៣១) នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ១២ ឧសភា នៅទីក្រុងហាណូយ។
  ទង់ជាតិនៃប្រទេសដែលចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ (រូបថត៖ VNA)  

កម្មវិធីសិល្បៈក្នុងពិធីបើកមហោស្រពកីឡាស៊ីហ្គេមលើកទី៣១ គឺជាព្រឹត្តិការណ៍គួរឲ្យទាក់ទាញសម្រាប់ទស្សនិកជនទាំងជាតិ និងអន្តរជាតិអំពីរូបភាពដ៏ស្រស់ស្អាតនៃវប្បធម៌ ប្រពៃណី និងមនុស្សវៀតណាម ព្រមទាំងរីកសាយភាយស្មារតី និងបង្ហោះសាររបស់ស៊ីហ្គេមលើកទី៣១ "ដើម្បីអាស៊ីអាគ្នេយ៍ខ្លាំងមាំមួនជាង" (For a stronger Southeast Asia)

កម្មវិធីនេះមាន ៣ វគ្គ៖ វគ្គទី១ គឺ "វៀតណាមមេត្រីភាព" ជាមួយនឹងការសម្តែងពេញទៅដោយពីអត្តសញ្ញាណវប្បធម៌ផ្ទាល់ខ្លួនរបស់ប្រទេសជាតិ ភាពរស់រាយរាក់ទាក់ ។ វគ្គទី ២ មានឈ្មោះថា អាស៊ីអាគ្នេយ៍ខ្លាំងមាំមួន ដោយបញ្ហាញឃើញនូកម្លាំងពលំរបស់សហគមន៍អាស៊ាន នៅពេលតភ្ជាប់គ្នានឹងបង្កើតឡើងឋានៈនៅលើផែនទីពិភពលោក។ វគ្គទី ៣ គឺ "អាស៊ីអាគ្នេយ៍ភ្លឺចែងចាំង" ដោយបង្ហាញពីកម្លាំងពលំសាមគ្គីភាពចំណងមិត្តភាពរបស់វៀតណាមជាមួយបណ្ដាប្រទេសក្នុងប្លុកអាស៊ាននៅឆាកអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ចិន និងអាមេរិក ឯកភាពកសាង ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា

ចិន និងអាមេរិក ឯកភាពកសាង «ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា»

ថ្លែងនៅក្នុងកិច្ចសន្ទនាបិទជិតជាមួយប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ នៅព្រឹកថ្ងៃទី ១៤ ឧសភា នៅទីក្រុងប៉េកាំង ក្នុងក្រប់ខ័ណ្ឌដំណើរ​ទស្សនកិច្ចរបស់លោក ត្រាំ នៅ​ប្រទេសចិន (១៣-១៥ ឧសភា) ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានឲ្យ​ដឹងថា ភាគីទាំងពីរបាន​ឯកភាពរួមគ្នាកសាងទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រ មាន​លក្ខណៈ​ស្ថាបនា។

Top