• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រយៈពេល ៥០ឆ្នាំនៃការបង្រួបបង្រួមប្រទេសជាតិ៖ សារព័ត៌មានកម្ពុជាលើកតម្កើងពីភាពរុងរឿងនិងភាពសុខដុមរមនារបស់វៀតណាម

ជ័យជម្នះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ គឺជាព្រឹត្តិការណ៍គួរឲ្យកត់សម្គាល់ក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាម។
នាថ្ងៃទី ២១ មេសា គេហទំព័រ Khmer Times បានចុះផ្សាយអត្ថបទមួយ ដោយលើកតម្កើងជ័យជម្នះជាប្រវត្តិសាស្ត្ររបស់វៀតណាម នៅថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥ ដែលមានចំណងជើងថា “វៀតណាមក្រោយរយៈពេល ៥០ឆ្នាំនៃការបង្រួបបង្រួមប្រទេសជាតិ៖ វិបុលភាព និងភាពសុខដុមរមនា” (រូបថតអេក្រង់)។ រូបថត៖ VNA

នេះជាការលើកឡើងរបស់អ្នកស្រាវជ្រាវ អ៊ុច លាង ប្រធានស្តីទីនៃនាយកដ្ឋានសិក្សាអាស៊ី-អាហ្រ្វិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ក្រោមរាជបណ្ឌិត្យសភាកម្ពុជា (RAC) នៅក្នុងអត្ថបទមួយលើកាសែតខ្មែរថាមស៍របស់កម្ពុជា ក្នុងច្បាប់ចុះផ្សាយនាថ្ងៃទី ២១ មេសា ក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិរបស់វៀតណាម   (៣០ មេសា ២០១៧-៣០ មេសា ២០២៥)។

ដោយមានចំណងជើងថា “វៀតណាមក្រោយរយៈពេល ៥០ឆ្នាំនៃការបង្រួបបង្រួមប្រទេសជាតិ៖ វិបុលភាព និងភាពសុខដុមរមនា” អ្នកស្រាវជ្រាវ អ៊ុច លាង បានបញ្ជាក់យ៉ាងច្បាស់ថា អំពីនយោបាយ វៀតណាមរក្សាបាននូវឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពទឹកដី និងទិសដៅសង្គមនិយម។ ផ្នែកសេដ្ឋកិច្ចវិញ នៅឆ្នាំ ២០២៤ កំណើនប្រចាំឆ្នាំរបស់វៀតណាម សម្រេចបានជាង ៧%...។ ទាក់ទងនឹងវប្បធម៌ សង្គម ការអប់រំនិងបណ្តុះបណ្តាល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សុខាភិបាល... សុទ្ធតែមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ អំពីការការពារជាតិ-សន្តិសុខ ឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិ  របស់វៀតណាមបន្តត្រូវបានការពារយ៉ាងរឹងមាំ; រក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ទាក់ទិននឹងកិច្ចការបរទេស វៀតណាមបាននិងកំពុងបំពេញយ៉ាងល្អនូវតួនាទីជាមិត្តនិងដៃគូដែលអាចទុកចិត្តបានក្នុងសហគមន៍អន្តរជាតិ ដោយមានគំនិតផ្តួចផ្តើម ដែលចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជាច្រើនរបស់អង្គការអន្តរជាតិ។

អ្នកស្រាវជ្រាវ អ៊ុច លាង មានជំនឿថា សមិទ្ធិផលក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ នឹងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វៀតណាមឈានចូលយុគសម័យថ្មី - យុគសម័យនៃការអភិវឌ្ឍប្រទេសជាតិ សំដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥  រួមចំណែកចូលក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក ក៏ដូចជាជំរុញទំនាក់ទំនងវៀតណាម-កម្ពុជា៕ 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top