• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលវៀតណាមបង្កគ្រប់លក្ខណៈងាយស្រួលសម្រាប់សម្ព័ន្ធក្រុមហ៊ុន Samsung ដើម្បីធ្វើអាជីវកម្មប្រកបដោយជោគជ័យ

រដ្ឋាភិបាលវៀតណាមនឹងបង្កគ្រប់លក្ខណៈងាយស្រួលសម្រាប់សម្ព័ន្ធក្រុមហ៊ុន Samsung ដើម្បីធ្វើអាជីវកម្មប្រកបដោយ​ជោគជ័យ។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅក្នុងជំនួបជាមួយ លោក Li Gia Yong អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Samsung នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) នៅក្នុងជំនួបជាមួយ លោក Li Gia Yong
អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Samsung


នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបណ្ដាក់ទុនរបស់ Samsung នៅវៀតណាម ព្រមទាំងលើកឡើងច្បាស់ថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលសង្កេតតាមដានសភាពការណ៍ ក៏ដូចជាផ្ទៀងស្ដាប់រាល់ការផ្ដល់មតិយោបល់ ដើម្បីមានការប្រតិបត្តិដ៏សមស្របសំដៅជួយឧបត្ថម្ភវិនិយោគិនបរទេស មកបណ្ដាក់ទុននិងធ្វើអាជីវកម្មនៅវៀតណាម ក្នុងនោះមាន Samsung ផងដែរ។ លោកបានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុនបន្តបើកទូលាយទ្រង់ទ្រាយនៃការវិនិយោគ ដើម្បីនាំវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលធំបំ​ផុត​លើ​ពិភពលោករបស់ Samsung។ លោកនាយករដ្ឋមន្រ្តីក៏មានគោលបំណងថា Samsung នឹងជួយឧបត្ថម្ភវៀតណាមក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក ក៏ដូចជាដំណើរការយ៉ាងឆាប់ៗនូវគម្រោង ថាម​ពល​កំ​ដៅ​នៅវៀតណាមផងដែរ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានបញ្ជាក់ថែមទៀតថា នាពេលខាងមុខ រដ្ឋសភាវៀត ណាម​និងអនុម័តលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ហេតុដូច្នេះហើយ ការដែល Samsung បង្កើន ការវិនិយោគចូលមក វៀតណាម គឺពិតជាមានភាពងាយស្រួលណាស់ ហើយក៏នាំមកនូវឱកាសដ៏ធំធេងដើម្បីនាំផលិតផលចេញទៅទីផ្សារនានាលើពិភពលោកទៀតផង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top