• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលបានអនុម័តគោលនយោបាយរៀបចំជើងហោះហើរនាំពលរដ្ឋវៀតណាមនៅអ៊ុយក្រែនវិលត្រឡប់មកប្រទេសកំណើតវិញ

នៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញដោយសារជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែន ដែលប៉ះពាល់ដល់ប្រជាជនវៀតណាមកំពុងរស់នៅ សិក្សា និងធ្វើការនៅទីនេះ នាថ្ងៃទី ៣ មិនា រដ្ឋាភិបាលវៀតណាមបានអនុម័តលើគោលនយោបាយរៀបចំជើងហោះហើរនាំពលរដ្ឋវៀតណាមមានតម្រូវការវិលត្រឡប់មកស្រុកកំណើតវិញ។

តាមនោះ ក្នុងស្មារតីមនុស្សធម៌និងផ្តល់អាទិភាពខ្ពស់បំផុតដល់ការការពារអាយុជីវិត ទ្រពសម្បត្តិ ផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋនិងនីតិបុគ្គល វៀតណាម  ទីស្នាក់ការកណ្តាល និងសមាជិកនៃទីភ្នាក់ ងារតំណាងរបស់វៀតណាមនៅអ៊ុយក្រែន រដ្ឋាភិបាលវៀតណាមបានអនុញ្ញាតឲ្យរៀបចំជើងហោះហើរពិសេសដើម្បីនាំពលរដ្ឋវៀតណាម ប្រជាជនដើមកំណើតវៀតណាម និងសមាជិកគ្រួសារត្រឡប់មកប្រទេសកំណើតវិញតាមបំណងប្រាថ្នារបស់ពួកគេ (មុនបង្អស់គ្រោងរៀបចំឲ្យប្រជាជនវៀតណាមប្រមាណ ៩០០ នាក់ពី ប៉ូឡូញ រូម៉ានី ឬម៉ុលដូវ៉ា); អ្នកដែលវិលត្រឡប់មកផ្ទះវិញតាមជើងហោះហើរត្រូវបានធ្វើតេស្តបន្ទាប់ពីចុះចតនៅប្រទេសវៀតណាម និងអនុវត្តន៍វិធានការវេជ្ជសាស្រ្តនៅពេលចូល តាមការណែនាំរបស់ក្រសួងសុខាភិ បាល។

បច្ចុប្បន្ននេះ ក្រសួងការបរទេសកំពុងសម្របសម្រួលជាមួយក្រសួងដឹកជញ្ជូន ដើម្បីរៀបចំជើងហោះហើរចំនួនពីរ នាំពលរដ្ឋវៀតណាម និងក្រុមគ្រួសាររបស់ពួកគេពីអ៊ុយក្រែនវិលត្រឡប់មកស្រុកកំណើតវិញ៖ គ្រោងនឹងមានជើងហោះហើរមួយ ពីប្រទេសរូម៉ានីនៅថ្ងៃទី ៧ ខែមីនា និងជើងហោះហើរមួយទៀតពីប្រទេសប៉ូឡូញនៅថ្ងៃទី ៨ ខែមីនា។ ក្រសួងការបរទេសនឹងសម្របសម្រួលជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ បន្តជម្លៀសប្រជាជនវៀតណាមនិងសមាជិកគ្រួសារពីតំបន់គ្រោះថ្នាក់ក្នុងប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសជិតខាង និងនាំប្រជាជនដែលមានបំណងវិលត្រឡប់មកប្រទេសវិញ អាស្រ័យលើស្ថានភាពជាក់ស្តែងនិងលទ្ធភាពដំណើរការ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កសិករវៀតណាមសកម្ម ច្នៃប្រឌិត រួមចំណែកនាំប្រទេសជាតិឈានចូលយុគសម័យថ្មី

កសិករវៀតណាមសកម្ម ច្នៃប្រឌិត រួមចំណែកនាំប្រទេសជាតិឈានចូលយុគសម័យថ្មី

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បាន ស្នើឲ្យសមាគមកសិករគ្រប់ជាន់ថ្នាក់បន្តជំរុញការងារឃោសនា និងផ្សព្វផ្សាយព័ត៌មាន ឲ្យបានទូលំទូលាយនូវគោលជំហររបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋក្នុង វិស័យកសិកម្ម កសិករ និងជនបទ។

Top