• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃបណ្តាប្រទេសសមាជិកអាស៊ាននិងដៃគូពិភាក្សាអំពីកិច្ចព្រមព្រៀង RCEP


 ទិដ្ឋភាពនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃបណ្តាប្រទេសសមាជិកអាស៊ាននិងដៃគូ ពិភាក្សាអំពីកិច្ចព្រមព្រៀង RCEP (រូបថត៖ vov.vn)
 

នាថ្ងៃទី៨ ​ខែកញ្ញា ឆ្នាំ២០១៩ នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី ៥១ (AEM ៥១) កិច្ចប្រជុំ​រដ្ឋ​មន្រ្តី​នៃ​បណ្តាប្រទេសដែលចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) លើក​ទី ៧ រវាងប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសជាដៃគូចំនួន ៦ ប្រទេសទៀត រួមមាន​ឥណ្ឌា​ កូរ៉េខាងត្បូង ជប៉ុន    នូវែលសេឡង់ អូស្ត្រាលី និងចិន ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​បាង​កក​ប្រទេស​ថៃ​។

នៅក្នុង​កិច្ចប្រជុំនេះ រដ្ឋមន្ត្រីនានាបានពិភាក្សាអំពីដំណោះស្រាយ​ជាក់លាក់​មួយ​ចំនួន​ដើម្បីតម្រង់​ទិសដៅ​សម្រាប់​ដំណាក់កាលច​រចានាពេលខាងមុខ​ រួមមានការបន្តបង្ហាញ​ការប្តេជ្ញាចិត្ត នយោបាយ​ក្នុងការ​ជំរុ​ញ​ការ​បញ្ចប់​​ការច​រចា; ផ្តល់ការបញ្ជាណែនាំដល់      គណៈប្រតិភូច​រចា​នៃបណ្តាប្រទេស​ដទៃទៀតដើម្បី​បញ្ជាក់ពី​ការ​ប្តេជ្ញា​​ចិត្តផ្នែន​យោបាយ នៅក្នុងដំណើរការចរចា​ជាពិសេស​ឥរិយាបថ​ដែលអាច​បត់បែន​បានក្នុងការ​ដោះ​ស្រាយ​រាល់បញ្ហាដែលនៅសេសសល់;​ តម្រង់ទិសដៅរកដំណោះ​ស្រាយដើម្បីដោះ​ស្រាយបញ្ហា​សំខាន់ៗមួយ​ចំនួន​ក្នុង​​វិស័យដូច​ជាការបើកទីផ្សារទំនិញ​និងការវិនិយោគជាដើម។​
 
គួរបញ្ជាក់​ថាវៀតណាម​បានចូល​រួមយ៉ាង​សកម្មនៅ​ក្នុងការពិភាក្សា​ដើម្បីស្វែង​រកដំណោះ​ស្រាយរាល់​បញ្ហាជាប់​គាំង​ខាង​គោលន​យោបាយសំដៅសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងលើវិស័យជាច្រើន។ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ​២៧ ខែកញ្ញាប្រទេសវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃសម័យចរចាលើកិច្ចព្រមព្រៀង RCEP លើកទី ២៨ នៅ​ទីក្រុង​ Da Nang។ នេះត្រូវបានចាត់​ទុកថាជាសម័យចរចា​ចុងក្រោយមុន​ពេលប្រព្រឹត្ត​ទៅកិច្ចប្រជុំ​កំពូលអាស៊ាន​នៅដំណាច់ឆ្នាំ​នេះផងដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top