• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសវៀតណាម - ម៉ាឡេស៊ីអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយគ្នា

នាថ្ងៃទី ២៣ ខែតុលា នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ីលោក Hishammuddin Hussein ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស លោក Pham Binh Minh (រូបថត៖ VGP)


ក្នុងជំនួបតាមទូរស័ព្ទនេះ លោក Hishammuddin Hussein បានអបអរសាទរចំពោះប្រទេសវៀតណាមក្នុងការបង្ការនិងទប់ស្កាត់ជំងឺ Covid-19 ប្រកបដោយប្រសិទ្ធភាព ហើយបានស្នើឱ្យប្រទេសទាំងពីររៀបចំឲ្យបានល្អនូវលក្ខខណ្ឌចាំបាច់ ដើម្បីភ្ជាប់ឡើងវិញនូវជើង ហោះហើរត្រង់នាពេលឆាប់ៗនេះផងដែរ។

ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក  Pham Binh Minh បានសន្យាថានឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន អ្នកជំនាញ អ្នកគ្រប់គ្រងនិងពលករដែលមានកំរិតជំនាញវិជ្ជាជីវៈខ្ពស់មកពីប្រទេសផ្សេងទៀត ក្នុងនោះមានប្រទេសម៉ាឡេស៊ី ដើម្បីចូលមកវៀតណាមនិងរួមចំណែកក្នុងការធ្វើឲ្យវិស័យផលិតកម្មនិងអាជីវកម្មរបស់សហគ្រាសប្រកបដោយស្ថិរភាពផងដែរ។

លើសពីនេះទៀត លោក Pham Binh Minh ក៏បានស្នើឱ្យម៉ាឡេស៊ីបន្តមានសកម្មភាពមនុស្សធម៌ដល់ប្រជានេសាទវៀតណាមដែលត្រូវបានចាប់ខ្លួននៅឯប្រទេសម៉ាឡេស៊ីស្របតាមច្បាប់អន្តរជាតិ ដោយឈរលើមូលដ្ឋាននៃស្មារតីសាមគ្គីភាពអាស៊ាន។

ម្យ៉ាងវិញទៀត រដ្ឋមន្រ្តីទាំងពីររូបក៏បានឯកភាពបង្កើនការផ្លាស់ប្តូរទ្វេភាគីនិងជាមួយបណ្តាប្រទេសសមាជិកអាស៊ានលើបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់រួមគ្នា ក្នុងនោះមានបញ្ហា  សមុទ្រខាងកើត និងសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិង APEC ប្រកបដោយជោគជ័យនៅខែវិច្ឆិកាខាងមុខនេះផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ចិន និងអាមេរិក ឯកភាពកសាង ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា

ចិន និងអាមេរិក ឯកភាពកសាង «ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា»

ថ្លែងនៅក្នុងកិច្ចសន្ទនាបិទជិតជាមួយប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ នៅព្រឹកថ្ងៃទី ១៤ ឧសភា នៅទីក្រុងប៉េកាំង ក្នុងក្រប់ខ័ណ្ឌដំណើរ​ទស្សនកិច្ចរបស់លោក ត្រាំ នៅ​ប្រទេសចិន (១៣-១៥ ឧសភា) ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានឲ្យ​ដឹងថា ភាគីទាំងពីរបាន​ឯកភាពរួមគ្នាកសាងទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រ មាន​លក្ខណៈ​ស្ថាបនា។

Top