• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ធ្វើកិច្ចសន្ទនា​តាមទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រីការបរទេសស៊ែប៊ី

នៅថ្ងៃទី ២៧ ខែសីហា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសស៊ែប៊ី លោក Nikola Selakovic។

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son  (រូបថត៖ TTXVN)



នៅក្នុងកិច្ចសន្ទនាតាមទូរស័ពនេះ រដ្ឋមន្ត្រីការបរទេសស៊ែប៊ីបានសម្ដែងការគោរពចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងរវាងវៀតណាម និងស៊ែប៊ី ព្រមទាំងមានគោលបំណងចង់បង្កើនទំនាក់ទំនងជាមួយវៀតណាមលើគ្រប់វិស័យ។ រដ្ឋមន្ត្រីការបរទេសស៊ែប៊ី លោក Nikola Selakovic បានជូនដំណឹងថា ដោយផ្អែកលើទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរនោះ រដ្ឋាភិបាលស៊ែប៊ីបានសម្រេចចិត្តប្រគល់ជូនវៀតណាមនូវវ៉ាក់សាំង និងសំភារៈ បរិក្ខាពេទ្យមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ព្រមទាំងសម្ដែងជំនឿជាក់ថា ដោយមានការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជននោះ វៀតណាមនឹងយកឈ្នះលើជំងឺរាតតត្បាតយ៉ាងពិតប្រាកដ។

ទាក់ទងនឹងទំនាក់ទំនងទ្វេភាគីនោះ រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាពិសេសគឺនយោបាយ - ការទូតសេដ្ឋកិច្ច - ពាណិជ្ជកម្ម ព្រមទាំងពង្រីកលើវិស័យដែលមានសក្កានុពលដូចជាកិច្ចសហប្រតិបត្តិការ ការងារ បច្ចេកវិទ្យា - ព័ត៌មាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top