• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យុវជនវៀតណាម និងគោលបំណងចង់រួមចំណែកកសាងយន្តការរំសាយសព្វាវុធប្រកបដោយប្រសិទ្ធភាព

និស្សិតម្នាក់មកពីសាកលវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេសទីក្រុងហាណូយបានថ្លែងសុន្ទរក (រូបថត៖ TTXVN)
 

តំណាងយុវជននៃបណ្ដាប្រទេសបានចែករំលែកទស្សនៈ និងគំនិតអំពីការចូលរួមអប់រំ និងតម្រង់ទិសដៅរបស់យុវជននាបច្ចុប្បន្ននេះ ក្នុងបញ្ហារំសាយសព្វាវុធ។

ក្នុងឱកាសទិវាយុវជនអន្តរជាតិ ១២ ខែសីហានោះ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវប្រទេសស្វីសនោះ សន្និសីទស្តីពីការរំសាយសព្វាវុធ (CD) បានរៀបចំសម័យប្រជុំពេញអង្គពិសេស ក្រោមប្រធានបត “ យុវជននិងការរំសាយសព្វាវុធ” តាមទម្រង់ផ្ទាល់ និងអនឡាញ។ នៅក្នុងសម័យប្រជុំពេញអង្គនេះ តំណាងយុវជននៃបណ្ដាប្រទេសបានចែករំលែកទស្សនៈ និងគំនិតអំពីការចូលរួមអប់រំ និងតម្រង់ទិសដៅរបស់យុវជននាបច្ចុប្បន្ននេះ ក្នុងបញ្ហារំសាយសព្វាវុធ។ កញ្ញា Phung Trang Linh និស្សិតម្នាក់មកពីសាកលវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេសទីក្រុងហាណូយបានថ្លែងសុន្ទរកថាក្រោមប្រធានបទ “ ការចូលរួមរបស់យុវជនក្នុងការរំសាយសព្វាវុធ” ដោយបានសង្កត់ធ្ងន់ថាយុវជនទូទាំងពិភពលោកនិយាយរួម និងយុវជនវៀតណាមនិយាយដោយឡែក ដែលជាប្រទេសមួយរងផលប៉ះពាល់ជាច្រើនដោយសារសង្គ្រាម គឺសុទ្ធតែមានការយល់ដឹងយ៉ាងច្បាស់លាស់ អំពីសន្តិភាព ហើយមានគោលបំណងចង់រួមចំណែកកសាងយន្តការរំសាយសព្វាវុធប្រកបដោយប្រសិទ្ធភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top