• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យុវជនវៀតណាមបន្តរួមចំណែកក្នុងការកសាងពិភពលោកប្រកបដោយសន្តិភាពនិងអភិវឌ្ឍន៍

វេទិកាយុវជនពិភពលោកលើកទី២បានប្រារព្ធធ្វើឡើងនៅប្រទេសអេហ្ស៊ីប ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

 តំណាងប្រតិភូវៀតណាមថតរូបអនុស្សាវរីយ៍ជាមួយរដ្ឋមន្ត្រីក្រសួងយុវជននិងកីឡាអេហ្សីប

អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងវេទិកានេះ លោក  Nguyen Hai Minh ប្រធានគណៈកម្មាធិការទំ​នាក់​ទំនងអន្តរជាតិនៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានអោយដឹងថា នេះគឺជាឱកាសដ៏ល្អមួយសម្រាប់​យុវជនវៀតណាមក្នុងការផ្លាស់ប្តូរ ចែករំលែកនិងរៀនសូត្រពីយុវជនទូទាំងពិភពលោកនូវបទពិសោធ ន៍​ក្នុងការអនុវត្តរាល់កម្មវិធីអភិវឌ្ឍរបស់យុវជន រួមចំណែកដល់សង្គមនិងដោះស្រាយរាល់បញ្ហាប្រឈមនៃ​សកលលោក​។

លោក Nguyen Hai Minh បានអះអាងថា៖ យោងតាមខ្លឹមសារនានានៃវេទិកានេះ អង្គការយុវជនវៀតណាមនិយាយដោយឡែកនិងយុវជនវៀតណាមនិយាយរួមបាននិងកំពុងអនុវត្តយ៉ាងសកម្មនូវខ្លឹមសារជាច្រើនដែលបានលើកឡើងក្នុងវេទិកាដូចជា សកម្មភាពរបស់យុវវ័យស្ម័គ្រចិត្ត ការជួយឧបត្ថម្ភយុវជននូវវិជ្ជាជីវៈ និងការ ងារចាប់ផ្តើមអាជីវកម្មជាដើម។ យុវជនវៀតណាមក៏មានសកម្មភាពជាក់ស្តែងមួយចំនួនក្នុងការចូលរួមកិច្ចការពារបរិស្ថាន ជួយឧបត្ថម្ភដល់ជនពិការ សមភាពយេនឌ័រ និងខ្លឹមសារចំនួន១៧ទៀតនៃគោលដៅអភិវឌ្ឍន៍​ចីរភាព​របស់អង្គការសហប្រជាជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top