• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un អញ្ជើញធ្វើដំណើរទៅកាន់ រដ្ឋធានីហាណូយដោយរថភ្លើង។

នាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៩ តាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង (KCNA) បានចុះផ្សាយព័ត៌មានអំពីមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានចាប់ផ្តើមធ្វើដំណើរទៅកាន់រដ្ឋធានីហាណូយដោយរថភ្លើង ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទីពីរ ជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump ។ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ជើងរថភ្លើងដឹកជញ្ជូន លោក Kim Jong-un បានចេញដំណើរពីរដ្ឋធានីព្យុយ៉ាង ។
 

អមដំណើរជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un រួមមាន៖ មន្ត្រីជាន់ខ្ពស់មួយចំនួន ក្នុងនោះមានប្អូនស្រីបង្កើតរបស់លោកគឺលោកស្រី Kim Yo-jong និងលោកអនុប្រធានគណៈកម្មាធិការកណ្តាលនៃគណបក្ស​ពលកម្មកូរ៉េខាងជើង Kim Yong-chol ។ នេះគឺជាលើកដំបូង សារព័ត៌មានកូរ៉េខាងជើងផ្សព្វផ្សាយនូវព័ត៌មានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ដែលពិភពលោកទាំងឡាយកំពុងយកចិត្តទុកដាក់។


មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un (កណ្តាល) អញ្ជើញត្រួតកងពលកិត្តិយស មុនពេលធ្វើដំណើរទៅកាន់រដ្ឋធានីហាណូយ  ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាមនិងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាមេរិក  - កូរ៉េខាងជើងលើកទីពីរជាមួយលោកប្រធានាធិបតីអាមេរិក។ រូបថត៖ YONHAP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 
អមដំណើរជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un រួមមានមន្ត្រីជាន់ខ្ពស់មួយចំនួន ក្នុងនោះមានប្អូនស្រីបង្កើតរបស់លោក គឺលោកស្រី Kim Yo-jong ។
រូបថត៖ YONHAP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un (កណ្តាល) មុនពេលចេញដំណើរពីរដ្ឋធានីព្យុយ៉ាង ។ រូបថត៖ YONHAP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 
ជើងរថភ្លើងដឹកជញ្ជូនមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ចេញដំណើរពីស្ថានីយ៍រថភ្លើង
ស្ថិតក្នុងរដ្ឋធានីព្យុយ៉ាង។ រូបថត៖ YONHAP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ព័ត៌មាន ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
រូបថត៖ YONHAP/ទីភ្នាក់ងារសារព័ត៌មានវៀតណាមផ្សព្វផ្សាយ


វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top