• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហោស្រពអាវផាយនៅលើផ្លូវបេតិកភណ្ឌ


 ការសម្ដែងមូដអាវផាយនៅមហោស្រព (រូបថត៖ VOV)
 

 មហោស្រពអាវផាយ គឺជាសកម្មភាព​មួយក្នុង​ចំណោម​សកម្មភាព​ស្នូលៗ​ដែល​ត្រូវបាន​ទន្ទឹងរង់​ចាំបំផុត​នាពេល​រដូវ Festival មកដល់ម្ដងៗ ដោយ​ទាក់ទាញការចូលរួមរបស់មនុ​ស្សរាប់ ពាន់នាក់។

ក្នុង​ក្របខ័ណ្ឌ Festival របរប្រពៃណី Hue ២០១៩ នាយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០១៩ នៅក្លោងទ្វារធំ (Ngo Mon) បរមរាជវាំង Hue បានប្រព្រឹត្តទៅមហោស្រពអាវ ផាយក្រោមប្រធានបទ “អាវផាយ​នៅលើ​ផ្លូវ​បេតិ​កភណ្ឌ”​។ មហោស្រពអាវផាយ គឺ​ជាសកម្មភាព​មួយក្នុងចំណោម​សកម្មភាព​ស្នូលៗ​ដែល​ត្រូវ​បាន​ទន្ទឹង​រង់ចាំបំផុត​នាពេលរដូវ​ Festival មកដល់ម្ដងៗ ដោយទាក់ទាញការចូលរួមរ​បស់មនុស្សរាប់ ​ពាន់នា​ក់។ ព្រឹត្តិការណ៍​នេះបានរួមចំណែក​ពង្រីកតម្លៃវប្បធម៌ប្រពៃណី​ ក៏ដូចជា លើកតម្កើង​សំលៀក​បំពាក់​អាវផាយ​របស់​វៀត​ណាមផងដែរ។​

នៅ​មហោស្រព មហាជនត្រូវបានគយគន់ឈុតសម្ដែងម៉ូដអាវផាយ របស់អ្នក​រចនា​ម៉ូដ​ល្បីល្បាញ​នានាក្នុង​ទូទាំង​ប្រទេស។ ក្រោមប្រធាន បទ “អាវផាយនៅលើផ្លូវបេតិកភណ្ឌ” បណ្ដាអ្នករចនាម៉ូដបានបញ្ចូលក្នុងស្នាដៃ របស់ខ្លួន​នូវរូបភាពរមណីយដ្ឋានធម្មជាតិឬក៏លក្ខណៈវប្បធម៌ពិសេសដោយឡែក នៅតាមតំបន់​ភាគ​កណ្ដាល​ប្រទេស​ជាតិ​ ដែលត្រូវបានអង្គការ UNESCO ទទួល ស្គាល់ជាបេតិកភណ្ឌពិភពលោកដូចជា កំពែង​រាជ្យកាល​ស្ដេច​ Ho នៅខេត្ត Thanh Hoa ឧទ្យានជាតិ Phong Nha Ke Bang នៅខេត្ត Quang Binh តំបន់កេរ ដំណែល​រាជ្យកាល​ស្ដេច Nguyen នៅខេត្ត Thua Thien – Hue ឬទីក្រុងបុរាណ Hoi An ជាដើម។

​ការច្នៃប្រឌិតទាំងនេះបាននាំមកនូវតម្លៃថ្មីនៃសម័យទំនើបសម្រាប់ផលិត ផលអាវផាយ ព្រម​ទាំង​នាំ​ទស្សនិក​ជន​ទៅ​ទស្សនា​តំបន់​រមណីយដ្ឋាន​ភាគ​កណ្ដាល​ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top