• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហោស្រពម្ហូបអាហារអន្តរជាតិឆ្នាំ ២០១៩ នៅទីក្រុងហាណូយ


 នំអន្សមខ្មែរនៅមហោស្រពម្ហូបអាហារអន្តរជាតិឆ្នាំ២០១៩ (រូបថត៖ vanhoa)
 

នាព្រឹក​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបាន រៀប​ចំ​មហោ​ស្រពម្ហូប​អាហា​រ​អន្តរជាតិឆ្នាំ ២០១៩ ដោយមានការចូលរួមពីស្ថានទូតនិងមជ្ឍមណ្ឌលវប្បធម៌បរទេសនានា ហើយ​ព្រឹត្តិការណ៍​​នេះក៏បានទាក់ទាញ មនុស្សរាប់រយនាក់មកចូលរួមផងដែរ។
 
មហោស្រព​ម្ហូបអាហារអន្តរជាតិឆ្នាំនេះ ជាឱកាសសម្រាប់ប្រទេសនានាជួបប្រាស្រ័យនិងផ្លាស់ប្តូរវប្បធម៌ ព្រម​ទាំង​បង្កើន​ការយល់ដឹងគ្នាទៅវិញទៅមក ក៏ដូចជាណែនាំអំពីរូបភាពទេសចរណ៍​វៀតណាម​ទៅកាន់​មិត្ត​អន្តរជាតិ​តាម​រយៈស្ពាន​តភ្ជាប់​ដ៏សំខាន់ៗ​គឺជា​បណ្តាស្ថាន​ទូត​និង​មជ្ឈ​មណ្ឌល​វប្បធម៌​បរទេស​ប្រចាំនៅវៀត​ណាមផង​ដែរ។  យោងតាមគណៈកម្មការរៀបចំកម្មវិធីនេះបានឲ្យដឹងថាពិធីនេះមានស្តង់លក់ម្ហូបអាហារជាង ១០០ កន្លែង​ មកពីស្ថានទូត មជ្ឈមណ្ឌលវប្បធម៌បរទេស និងអង្គភាពនានានៃក្រសួងការបរទេសវៀតណាម។
 
ទន្ទឹមនឹងនេះ​ដែរមហោស្រពឆ្នាំនេះក៏មានសកម្មភាពជាច្រើនទៀតរួមមាន តាំងបង្ហាញផលិតផលសិប្បកម្ម វត្ថុ​អនុស្សាវរីយ៍​ប្រចាំតំបន់ និងការរៃអង្គាសប្រាក់សប្បុរសធម៌តាមរយៈការដេញថ្លៃលក់គំនូរជាដើមផងដែរ។ មិត្ត​​ លាភហេង - និស្សិត    កម្ពុជាដែលចូលរួមក្នុងស្តង់ផ្សព្វផ្សាយម្ហូបអាហារខ្មែរបានចែករំលែកថា៖
 
“​ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមកម្មវិធីមហោស្រពម្ហូបអាហារអន្តរជាតិថ្ងៃនេះ។ ជាពិសេស ស្តង់​លក់ម្ហូប​អាហារ​ខ្មែរឆ្នាំនេះបានណែនាំអំពីវប្បធម៌នៃមុខម្ហូបប្រចាំតំបន់នៅកម្ពុជា ដូចជាប្រហុក ការីខ្មែរជា​ដើម​។​ ខ្ញុំសង្ឃឹមថាតាមរយៈមហោស្រពមុខម្ហូបលើកនេះ ប្រទេសយើង​ខ្ញុំនឹង​ផ្សព្វ​ផ្សាយ​ដល់​មិត្ត​ភ័ក្តិ​ទាំង​ជាតិនិង​អន្តរជាតិអំពីមុខម្ហូបដ៏ឆ្ងាញ់ពិសេស ក៏ដូចជាអត្តសញ្ញាណវប្បធម៌​និង​ប្រជាជនរបស់ស្រុកខ្ញុំផងដែរ ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top