• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាត IPU-១៤៤ ជំរុញសកម្មភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុ

ប្រសិនបើ មិនដាក់ឲ្យដំណើរការភ្លាមៗនូវវិធាន ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទេ គោលដៅនៃការរក្សាកំណើនសីតុណ្ហភាព សកលជាមធ្យមនៅកម្រិត ១,៥ - ២អង្សារសេ នៅចុងសតវត្សន៍នេះ នឹងមិនអាច សម្រេចបានឡើយ។

មហាសន្និបាតលើកទី ១៤៤ នៃសហភាពអន្តរសភាពិភពលោក (IPU) និងកិច្ច ប្រជុំពាក់ព័ន្ធដែលរៀបចំដោយរដ្ឋសភាឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២០ដល់ទី២៤ ខែមីនា នឹងផ្តោតការពិភាក្សាលើប្រធានបទ "ឆ្ពោះទៅរកការបំភាយឧស្ម័នសូន្យសុទ្ធ - ចលនា ឲ្យសភាធ្វើសកម្មភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន មុនព្រឹត្តិការណ៍មនេះ IPU បានឲ្យដឹងថា ស្ថាន ភាពអាសន្ននៃអាកាសធាតុកំពុងប៉ះពាល់ដល់គ្រប់តំបន់ទាំងអស់លើពិភពលោក ហើយបន្តកើនឡើងយ៉ាងឆាប់រហ័ស។ ប្រសិនបើមិនដាក់ឲ្យដំណើរការភ្លាមៗនូវវិធាន ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទេ គោលដៅនៃការរក្សាកំណើនសីតុណ្ហភាព សកលជាមធ្យមនៅកម្រិត ១,៥ - ២ អង្សារសេ នៅចុងសតវត្សន៍នេះ នឹងមិនអាច សម្រេចបានឡើយ។

ក្នុងបរិបទនោះ IPU-១៤៤ នឹងពិចារណាលើសកម្មភាពចាំបាច់ របស់សភាដើម្បីកាត់បន្ថយផលប៉ះពាល់ពីស្ថានភាពអាសន្ននៃអាកាសធាតុ ហើយ អនុវត្តន៍កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ; ទាញយក ប្រយោជន៍ពីដំណាក់កាលស្តារឡើងវិញក្រោយជំងឺកូវីដ-១៩ ដើម្បីពន្លឿនដំណើរការ ផ្លាស់ប្តូរពណ៌បៃតង ព្រមទាំងធានាការដោះស្រាយតម្រូវការរបស់ក្រុមមនុស្សដែល មានហានិភ័យខ្ពស់ដូចជាស្ត្រីនិងយុវជនផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top