• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មន្រ្តីជាន់ខ្ពស់អាស៊ានត្រៀមរៀបចំខ្លឹមសារសម្រាប់កិច្ចប្រជុំកំពូលលើកទី ៣៧


អនុរដ្ឋមន្រ្តីការបរទេសនិងជាប្រធាន SOM អាស៊ាន វៀតណាម លោក Nguyen Quoc Dung ធ្វើជាអធិបតីកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ (SOM) អាស៊ានបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។ (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ (SOM) អាស៊ានបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់អនុរដ្ឋមន្រ្តីការបរទេសនិងជាប្រធាន SOM អាស៊ាន វៀតណាម លោក Nguyen Quoc Dung។ កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការពិភាក្សានិងពិនិត្យឡើងវិញ នូវកម្មវិធីសកម្មភាពនិងលទ្ធផលដែលទទួលបានពីដើមឆ្នាំមក ក៏ដូចជា ត្រៀមរៀបចំឲ្យព្រឹត្តិការណ៍សំខាន់ៗ នាពេលខាងមុខ ក្នុងឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាមផងដែរ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung បានឲ្យដឹងថា ចាប់តាំងពីដើមឆ្នាំមក អាស៊ានសម្រេចបាននូវវឌ្ឍនភាពជាច្រើនលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ ១៩។ ទន្ទឹមជាមួយគ្នានោះ មជ្ឈភាពរបស់អាស៊ានក៏ត្រូវបានលើកកំពស់ផងដែរ នៅក្នុងបរិបទនៃការប្រកួតប្រជែងកើនឡើងឥតឈប់ឈរក្នុងចំណោមប្រទេសមហាអំណាច។ លោក Nguyen Quoc Dung បានបន្ថែមទៀតថា៖ “កិច្ចប្រជុំនេះគឺមានសារសំខាន់ខ្លាំងណាស់ ដែលជាឱកាសសម្រាប់បណ្តាប្រទេសអាស៊ានធ្វើការវាយតម្លៃឡើងវិញនូវវឌ្ឍនភាពនិងសមិទ្ធិផលដែលសម្រេចបាន។ ពីនោះ ផ្តល់នូវយោបល់និងដាក់ចេញសំណើរជូនដល់ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធខាងមុខ។ ជាពិសេស ជំរុញដំណើរការកសាងសហគមន៍ផង និងជំរុញកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតផង”។

នៅក្នុងកិច្ចប្រជុំនេះ តំណាងនានា បានវាយតម្លៃខ្ពស់ ចំពោះវៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ ដែលមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរក្សាកិច្ចសហប្រតិបត្តិការ ជំរុញសកម្មភាពនិងកម្មវិធីនានារបស់អាស៊ាន ព្រមទាំងតភ្ជាប់បណ្តាប្រទេសទាំងក្នុងនិងក្រៅតំបន់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាត។ ទាក់ទងនឹងទំនាក់ទំនងកិច្ចការបរទរស អង្គប្រជុំបានផ្តោតការពិភាក្សា លើបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមគឺជាសេដ្ឋកិច្ចដ៏មានថាមពលជាមួយនឹងទីផ្សារដ៍ធំទូលាយ

វៀតណាមគឺជាសេដ្ឋកិច្ចដ៏មានថាមពលជាមួយនឹងទីផ្សារដ៍ធំទូលាយ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅលុចសំបួ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh បានអញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃអង្គការហិរញ្ញវត្ថុលុចសំបួ និងជួបជាមួយធុរកិច្ចដែលកំពុងប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ។

Top