• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភ្ញៀវទេសចរអន្តរជាតិ: ទីក្រុងហាណូយកំពុងរួមចំណែកដល់សន្តិភាពពិភពលោក

ទីក្រុងហាណូយកំពុងដំណើរការបញ្ចប់កិច្ចការចុងក្រោយ មុនពេលប្រព្រឹត្តទៅនូវជំនួបកំពូលអាមេរិក - ស.ប.ប.​កូរ៉េលើកទី២។ វិថីនានាត្រូវបានគេតុបតែងដោយទង់ ផ្កាដ៏ស្អាតអស្ចារ្យ ហើយសន្តិសុខនិងសណ្តាប់ធ្នាប់ត្រូវបានធានា។ ទីក្រុងហាណូយដែលជា “ទីក្រុងដើម្បីសន្តិភាព” គឺកាន់តែមានភាពស្រស់ស្អាតថែមទៀតនៅក្នុងក្រសែភ្នែករបស់ប្រជាជននិងភ្ញៀវទេសចរអន្តរជាតិ។


លោក Wiliiam Wikinson ភ្ញៀវទេសចរជនជាតិអាមេរិកបានចែករំលែកថា លោកបានវិលត្រឡប់មកកាន់​វៀត​ណាម​ជាលើកទីពីរហើយទីក្រុងហាណូយជាគោលដៅដែលលោកជ្រើសរើសនោះ ចំទៅនឹងពេលប្រព្រឹត្តទៅកិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប.កូរ៉េ លើកទី២តែម្តង។ លោក Williiam បានរំពឹងថា ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំទាំងពីរគឺអាមេរិកនិងស.ប.ប.កូរ៉េនឹងទទួលបានជោគជ័យនាំមកនូវសន្តិភាពសម្រាប់ពិភពលោក។ លោកបានបន្ថែមថា៖ “ខ្ញុំគិតថាបន្ទាប់ពីកិច្ចប្រជុំនេះ នឹងមានដំណោះស្រាយខ្លះសម្រាប់សន្តិភាព។ ឥឡូវនេះខ្ញុំគ្រាន់តែគិតថាវៀតណាមមានភាពល្អប្រសើរអស្ចារ្យណាស់ ហើយប្រជាជនវៀតណាមក៏ដូច្នេះដែរ។ ខ្ញុំអាចទៅគ្រប់កន្លែងដែលខ្លួនចង់ទៅ។ ខ្ញុំគិតថា មនុស្សគ្រប់គ្នានៅក្នុងពិភពលោកគួរតែមកប្រទេសវៀតណាម។ ថ្ងៃអនាគត ខ្ញុំនឹងបន្តត្រឡប់មកប្រទេសវៀតណាមជាមិនខាន”។

ការដែលទីក្រុងហាណូយកំពុងររៀបចំឲ្យកិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប.កូរ៉េ លើកទី ២ គឺកំពុងរួមចំណែកដល់សន្តិភាពក្នុងតំបន់និងពិភពលោក។ ភ្ញៀវទេសចរជាច្រើនមកពីសហរដ្ឋអាមេរិក បារាំងនិងប្រេស៊ីល បាននិយាយថា ទីក្រុងហាណូយគឺជាទីក្រុងមានសុវត្ថិភាពនិងអរិយ្យធម៌ណាស់។ ដូច្នេះការដែលសហរដ្ឋអាមេរិកនិងស.ប.ប.កូរ៉េបានជ្រើសរើសយកទីក្រុងហាណូយនៃប្រទេសវៀតណាម ដើម្បីរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវណាស់៕

តាម VOV5 -វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top