• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភាគីនានានៅប្រទេសស៊ីរីបានឯកភាពលើ,ពង្រាងរដ្ឋធម្មនុញ្ញថ្មី

នៅថ្ងៃទី ១៧ ខែតុលា បេសកជនពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរីលោក Geir Pedersen បានបញ្ជាក់ពីសហប្រធាននៃគណៈកម្មាធិការរដ្ឋធម្មនុញ្ញស៊ីរី (រួមមានរដ្ឋាភិបាលស៊ីរីនិងក្រុមប្រឆាំង) បានយល់ព្រមចាប់ផ្តើមដំណើរការពង្រាងខ្លឹមសារធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅប្រទេសមជ្ឈិមបូព៌ានេះ។

បេសកជនពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរីលោក Geir Pedersen ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងហ្សឺណែវប្រទេសស្វីសថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០២១  (រូបថត៖AP)


ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវ (ស្វីស) បន្ទាប់ពីកិច្ចប្រជុំជាមួយសហប្រធាននៃគណៈកម្មាធិការរដ្ឋធម្មនុញ្ញស៊ីរី លោក Geir Pedersen បានឲ្យដឹងថា មន្រ្តីទាំងពីររូបបានយល់ព្រម រៀបចំនិងចាប់ផ្តើមដំណើរការពង្រាងខ្លឹមសារធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ចាប់ពីថ្ងៃទី ១៨ ខែតុលា គណៈកម្មាធិការរដ្ឋធម្មនុញ្ញស៊ីរី (SCC) នឹងចាប់ផ្តើមចរចាជុំទី ៦ នៅទីក្រុងហ្សឺណែវ។ តាមផែនការជុំចរចា នេះនឹងអូសបន្លាយរយៈពេលមួយសប្តាហ៍។

SCC រួមមានតំណាងរដ្ឋាភិបាលស៊ីរី ក្រុមប្រឆាំងនិងសង្គមស៊ីវិល ត្រូវបានបង្កើតឡើងជាផ្លូវការនៅទីក្រុងហ្សឺណែវនៅថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០១៩ ដើម្បីពង្រាងរដ្ឋធម្មនុញ្ញថ្មី។ អនុគណៈកម្មការរបស់ SCC មានសមាជិកចំនួន ៤៥ នាក់ ដែលភាគីនិមួយៗមានតំណាង ១៥ នាក់ ដោយផ្តោតសំខាន់លើការពិភាក្សាអំពីគោលការណ៍រដ្ឋធម្មនុញ្ញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top