ជាពិសេស វគ្គតភ្ជាប់អន្តរជាតិជាច្រើនបានធ្វើឡើង ដោយមានការចូលរួមពីអាជីវកម្ម និងអង្គការផ្សព្វផ្សាយមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន សិង្ហបុរី នូវែលសេឡង់ និងសហភាពអឺរ៉ុប ការិយាល័យពាណិជ្ជកម្មបានទាក់ទាញការចាប់អារម្មណ៍ និងការវាយតម្លៃវិជ្ជមានពីដៃគូបរទេស។
យោងតាមទិន្នន័យពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម តម្លៃសរុបនៃការនាំចូល និងនាំចេញទំនិញក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៥ ត្រូវបានប៉ាន់ប្រមាណថា នឹងសម្រេចបានជាង ៦៨០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៧,៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ក្នុងនោះ ការនាំចេញសម្រេចបានដល់ ៣៤៨,៧៤ ពាន់លានដុល្លារអាមេរិក ការនាំចូលបានឈានដល់ ៣៣១,៩២ ពាន់លានដុល្លារអាមេរិក។ ពិព័រណ៍រសរទដូវ លើកដំបូងដែលនឹងប្រព្រឹត្តទៅនៅត្រីមាសទីបួន គឺជាឱកាសមួយសម្រាប់សហគ្រាសវៀតណាម ក្នុងការចុះហត្ថលេខាលើកិច្ចព្រម្រៀងផលិតកម្ម និងបង្កើនការនាំចូល និងនាំចេញនៅចុងឆ្នាំនេះ ដោយខិតខំសម្រេចបាននូវគោលដៅដែលបានដាក់ចេញ។
លោក ភុង វ៉ាន់ ថាញ់ អតីតទីប្រឹក្សាពាណិជ្ជកម្ម ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសហ្វីលីពីន បានឲ្យដឹងថា៖ “ខ្ញុំបាននាំសហគ្រាសមួយចំនួន ជាពិសេសសហគ្រាសដែលមានបទពិសោធន៍អាជីវកម្មជាង ៧០ ឆ្នាំ មកកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកផលិតផលកសិកម្ម និងផលិតផលឧស្សាហកម្មជាច្រើននៅក្នុងប្រទេស វៀតណាម ដោយស្វែងរកឱកាសសហប្រតិបត្តិការជាមួយសហគ្រាសក្នុងស្រុក ដើម្បីពង្រីកការវិនិយោគ ព្រមទាំងស្វែងរកឱកាសវិនិយោគដើម្បីបង្កើតរោងចក្រសំដៅផ្តល់សេវាកម្មនៅក្នុងប្រទេសវៀតណាម។ បន្ទាប់ពីបានទៅទស្សនាស្តង់ទំនិញវៀតណាម ខ្ញុំបានរកឃើញថា ផលិតផលវៀតណាម ជាពិសេសផលិតផលកសិកម្ម មានការវេចខ្ចប់ដ៏ស្រស់ស្អាត និងគុណភាពល្អ។ ខ្ញុំគិតថា ទាំងនេះគឺជាសក្តានុពលដែលអាចទាញយកអត្ថប្រយោជន៍បានកាន់តែច្រើននៅក្នុងទីផ្សារហ្វីលីពីន”៕







