នាថ្ងៃទី ១ ខែកក្កដា នៅរាជធានីភ្នំពេញ គណបក្សប្រជាជនកម្ពុជា (CPP) បាន ប្រារព្ធយ៉ាងឱឡារិកនូវពិធីអបអរសាទរខួបលើកទី ៧២ ថ្ងៃបង្កើតគណបក្ស (ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១ - ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣) និងពិធីដង្ហែក្បួនឃោសនាការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧។
អញ្ជើញថ្លែងក្នុងពិធីនេះ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល៧២ឆ្នាំកន្លងមក គណ បក្សប្រជាជនកម្ពុជា ជានិច្ចកាលរួមដំណើរជាមួយប្រជាជន ជំនះលើការលំបាក និង បញ្ហាប្រឈមជាច្រើន ដណ្ដើមបានឯករាជ្យជាតិ ជាពិសេសនាំប្រទេសជាតិ រួចផុត ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជួយប្រទេសកម្ពុជាឱ្យរស់រានមានជីវិតឡើងវិញ និងអភិវឌ្ឍន៍។ នេះគឺជាការផ្លាស់ប្តូរដ៏មហិមារដែលគណបក្សប្រជាជនបានដឹកនាំប្រជា ពលរដ្ឋសម្រេចបាន និងជាសច្ចភាពប្រវត្តិសាស្ត្រដែលគ្មាននរណាម្នាក់ ឬកម្លាំងណា មួយអាចបដិសេធបាន។
ក្នុងអាណត្តិរដ្ឋសភាកន្លងទៅ (២០១៨ - ២០២៣) រាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា បានការពារយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាព សន្តិ សុខ និងសណ្តាប់ធ្នាប់សង្គម ធានាជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយសុខសន្តិ ភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ទន្ទឹមនឹងសមិទ្ធិផលក្នុងស្រុក កិត្យានុភាពរបស់ កម្ពុជាក៏ត្រូវបានលើកកំពស់លើឆាកអន្តរជាតិ ជាពិសេសតាមរយៈការរៀបចំប្រកប ដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលអាស៊ាន ពាក់ព័ន្ធ រៀបចំដោយជោគជ័យនូវព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២។
ក្នុងឱកាសនេះដែរ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវឲ្យបក្ខជន និងអ្នកគាំទ្របោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដើម្បីយកឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ៕