• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីរំលឹកខួបលើកទី១០០ ទិវាបង្កើតបក្សកុម្មុយនិស្តចិនប្រារព្ធធ្វើឡើងយ៉ាងឱឡារិក

អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញថ្លែងសុន្ទរកថានៅទីលាន Tiananmen។ (រូបថត៖ BBC)
 

នាព្រឹកថ្ងៃទី១ ខែកក្កដា នៅទីលាន Tiananmen រដ្ឋធានីប៉េកាំង ពិធីរំលឹកខួប ១០០ឆ្នាំទិវាបង្កើតបក្សកុម្មុយនិស្តចិន (១ កក្កដា ឆ្នាំ១៩២១  - ១ កក្កដា ឆ្នាំ ២០២១) បានប្រារព្ធធ្វើឡើងយ៉ាងឱឡារិក ដោយមានការចូលរួមរបស់អគ្គលេខានៃ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋ ប្រធានគណៈកម្មាធិការយោធា មជ្ឈឹមចិន លោក Xi Jinping រួមជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋចិន និងភ្ញៀវកិត្តិយសអន្តរ ជាតិយ៉ាងច្រើនកុះករ។ នៅពិធីនេះ លោកអគ្គលេខាបក្ស Xi Jinping បានអញ្ជើញថ្លែង សុន្ទរកថាដ៏សំខាន់ ក្នុងនោះរំលេចរាល់សមិទ្ធផលក្នុងសតវត្សរ៍កន្លងទៅរបស់បក្ស កុម្មុយនិស្តចិន។

លោកអគ្គលេខាបក្ស Xi Jinping បានបញ្ជាក់ថា ចិនបានសម្រេចរួចរាល់គោល ដៅ១០០ឆ្នាំទីមួយ ដែលជាការកសាងសង្គមសម្បូរធូធារគ្រប់ជ្រុងជ្រោយ ហើយកំពុង បោះជំហានឆ្ពោះទៅកាន់គោលដៅ ១០០ ឆ្នាំទីពីរ គឺកសាងចិនក្លាយទៅជាប្រទេស សង្គមនិយមដ៏ទំនើបលើគ្រប់វិស័យទាំងអស់។ លោកអគ្គលេខាបក្ស Xi Jinping បាន សង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តចិននឹងបន្តប្រកាន់ខ្ជាប់នូវលទ្ធិម៉ាក់ស៊ីសនិយម ព្រម ទាំងបន្តអភិវឌ្ឍលទ្ធិម៉ាក់ស៊ីសនិយមនេះតាមលក្ខខណ្ឌដ៏ជាក់លាក់របស់ប្រទេសចិនដ៏ទំនើបក្នុងសតវត្សរ៍ទី២១៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top