• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់និស្សិតបរទេសកម្ពុជា ឡាវ និងប្រកាសសេចក្ដីសម្រេចតែងតាំងនាយិកានៃសាលាមិត្តភាព 80


មន្ត្រីស្ថានទូតកម្ពុជា និងនិស្សិតកម្ពុជា 
 

នា​ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាមិត្តភាព 80 (ទីរួមខេត្ត  Son Tay នៃទីក្រុងហាណូយ) បាន​ប្រព្រឹត្តិ​ទៅពីធី​ បើកបវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់និស្សិតបរទេសកម្ពុជា - ឡាវ និង​ប្រកាស​សេចក្ដី​សម្រេច​តែង​តាំង​នា​យិកានៃសាលាមិត្តភាព 80។
 
អញ្ជើញ​ថ្លែងនៅទីនេះ លោកស្រី Chu Kim Phuong នាយិកាសាលា​បាន​សម្ដែង​ការ​ប្ដេជ្ញា​ចិត្ត​របស់​សមូហ​ភាព​គ្រូ​បង្រៀន​ និងនិស្សិតនៃសាលា ដើម្បីសម្រេចភារកិច្ចនៃឆ្នាំសិក្សា ២០១៩ ២០២០។ លោកស្រីបានថ្លែងថា៖ “ឆ្នាំសិក្សា​ ២០១៩ - ២០២០ ជាឆ្នាំដំបូងរបស់នាងខ្ញុំក្នុងឋានៈជានាយិកា ខ្ញុំសូមធ្វើការ ថ្លែង អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ និងបណ្ដុះបណ្ដាល ដែលបានផ្ដល់ទំនុកទុកចិត្ត និងសម្រេច​ចិត្ត​តែង​តាំង​ខ្ញុំធ្វើ​ជានាយិកាសាលាមិត្ត ភាព 80 សម្រាប់អាណត្តិ ២០១៩ ២០២៤។ ខ្ញុំសូមសន្យាថា នឹងខិតខំប្រឹងប្រែង រួមជាមួយ​ជួរគ្រូបង្រៀន សាមគ្គីគ្នា ស្រុះចិត្តគំនិត ច្នៃប្រឌិត និងប្ដេជ្ញាចិត្ត សម្រេចរាល់ភារកិច្ច ដែលបាន​ប្រគល់​ជូន។ ទន្ទឹមនឹងនេះ កសាងសាលាមិត្តភាព ៨០ ឲ្យក្លាយទៅជា​សាលាដែល​ពោរពេញ​ទៅដោយ​ចំណង​មិត្ត​ភាព​រវាង​ វៀតណាម កម្ពុជា និងឡាវ”
 
ជាការឆ្លើយ​តប លោក ចាយ ណាវុធ ឯកអគ្គរាជទូតតែងតាំងបានថ្លែងថា៖ សូមបញ្ជាក់​ដែរ​ថាសាលាមិត្តភាព ៨០ ត្រូវបានប​ង្កើត​ឡើងកាលពី ៣៩ ឆ្នាំមុន ដោយមានបេសក​កម្ម​នយោបាយ​ដ៏សំខាន់គឺបង្រៀនភាសា វៀតណាម ដល់និស្សិតឡា​វនិ​ងកម្ពុជា។ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ សាលាបាន ​ទទួលនិស្សិត ចំនួន ៣១៨ នាក់​ ដែលក្នុងនោះមាន មាន​និស្សិតបរទេស សិក្សា រៀនសូត្រភាសា​វៀត​ណាម​ចំនួន ២៩៨ នាក់ ពោលគឺ និស្សិត​កម្ពុជាចំនួន ១០៦ នាក់​ និងនិស្សិតឡាវចំនួន ១៩២ នាក់ ព្រមទាំងគ្រូបង្រៀនឡាវចំនួន ២០ នាក់ផ​ង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាម​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់ និង​បង្កើន​ជំនួយ​មនុស្សធម៌​នៅ​តំបន់ហ្គាហ្សា

វៀតណាម​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់ និង​បង្កើន​ជំនួយ​មនុស្សធម៌​នៅ​តំបន់ហ្គាហ្សា

ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ១០ និងទី ១១ ខែធ្នូ (ម៉ោងនៅទីក្រុងញូវយ៉ក) មហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានបើកសម័យប្រជុំបន្ទាន់ពិសេសមួយដើម្បីពិភាក្សាអំពីជម្លោះនិងវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា។

Top