• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យផ្កាសាគូរ៉ាជាការគួសសញ្ញា​រំលឹកខួប​លើកទី៤៥​ឆ្នាំ​នៃទំនាក់​ទំនង​ការទូត​វៀត​ណាម​-ជប៉ុន​


 ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung អញ្ជើញទទួលជួបជាមួយលោក Isao Iijima
ទីប្រឹក្សាពិសេស របស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe

នារសៀលថ្ងៃទី២៣ ខែ​ធ្នូ ឆ្នាំ​២០​១៧ ប្រធានគណៈកម្មាធិការប្រជាជ​នទីក្រុង​ហាណូយ លោក Nguy​en Duc Chung បាន​អញ្ជើញ​ទទួល ជួបជាមួ​យលោក​ Isao Iijima ទីប្រឹក្សាពិ​សេស ​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​ លោក Shizo Abe សំដៅពិភាក្សាលើការរួមសហការ​រៀប​ចំ សកម្មភាពរំលឹ​កខួប​លើក​ទី៤៥នៃទិវា​បង្កើត​ទំនាក់​ទំនង​ការ​ទូត​វៀត​ណាម-ជប៉ុន។ ​ភាគីទាំង​ពីរបានផ្លាស់ប្តូរលើវិធានការជម្រុ​ញចំណង​មិត្តភាព កិច្ចសហប្រតិបត្តិកា​រ រវាង​ប្រទេស​ទាំងពីរ ក្នុងនោះមានការរៀបចំពិធីបុណ្យ​ផ្កាសាគូរ៉ា នៅទីក្រុងហាណូយ ឆ្នាំ២០១៨ផងដែរ។

លោក Isao Iijima បានគូសបញ្ជាក់ថា ពិធីបុ​ណ្យផ្កាសាគូរ៉ានៅទីក្រុងហាណូ​យ​ ២០១៨គប្បីមាន​លក្ខណៈ​ខុសប្លែក​បើប្រៀប​នឹង​ការរៀបចំមុនៗនេះ។​ ធ្វើការ វាយតម្លៃខ្ពស់ចំពោះ​មតិរ​បស់លោក Isao ប្រធានគណៈកម្មា ​ធិការ​ប្រជាជន​ទីក្រុងហា​​ណូយ​ លោក Nguyen Duc Chung បានសង្កត់ធ្ងន់ថា ​ទីក្រុងហាណូយបានត្រៀ​មជា ស្រេច​នូវផែន​ការរៀបចំ​ពិធីបុណ្យផ្កាសាគូរ៉ាឆ្នាំ២​០១៨ ដែលគ្រោងនឹងប្រព្រឹត្តទៅនា​ ខែមិនា​ឆ្នាំ២០១៨។ រួមជាមួយ​គ្នានោះ ​តាមរយៈពិធីបុណ្យ ទីក្រុងហាណូ​យ​និយាយ ដោយឡែក​និងវៀត​ណាម​និយាយ​រួមជានិច្ច​កាល​ស្វាគមន៍​សហគ្រានិ​ងវិ​និយោគិន របស់ជប៉ុនផ​ងដែរ​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top