• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យតេតប្រពៃណីឆ្នាំ ២០២០ - Tet Festival 2020 លើកដំបូងនៅទីក្រុងហូជីមិញ


 ពិធីបុណ្យតេតប្រពៃណីឆ្នាំ ២០២០ - Tet Festival 2020 លើកដំបូងនៅទីក្រុងហូជីមិញ (រូបថត៖ TTXVN)
 

នាយប់ថ្ងៃ​ទី៣ ខែមករា ឆ្នាំ២០២០ ពិធីបុណ្យតេតប្រពៃណី - Tet Festival 2020 ត្រូវបានបើកនៅសួនច្បារ Le Van Tam ខ័ណ្ឌ ៣ ទីក្រុង ហូជីមិញ។ ពិធីបុណ្យនេះត្រូវបានមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ សហការ​ជាមួយ​សមាគម​វប្បធម៌​ម្ហូបអាហារវៀតណាម បានរៀបចំឡើងជាលើកដំបូងដើម្បីលើកតម្កើង​តម្លៃ​វប្បធម៌​និង​ម្ហូប​អាហារ​វៀត​ណាម​។

Tet Festival 2020 មានសកម្មភាពសំខាន់ៗចំនួន ៥ រួមមាន៖ ការទស្សនាបុណ្យតេត ពីធីសែនបុណ្យតេត លេង​កំសាន្តបុណ្យតេត ​និងការបរិភោគបុណ្យតេត ដើម្បីផ្តល់​ឱកាសជូន​ដល់ប្រជាជន​និងភ្ញៀវទេសចរ​ក្នុងការ​ស្វែង​យល់កាន់​តែច្បាស់​ អំពីអត្ថន័យនៃបុណ្យតេតនិងពិធីការក្នុងប៉ន្មានថ្ងៃបុណ្យតេតផងដែរ។
 
Tet Festival 2020 ក៏ឧទ្ទេសនាមអំពីកម្មវិធីពិសេសៗជាច្រើនទៀតដូចជា បទពិសោធក្នុង​ការវេចនំ​អន្សមការ​រីករាយ​ម្ហូបអាហារ​ប្រចាំតំបន់ នៅមូលដ្ឋាននីមួយៗ និងល្បែងប្រជាប្រិយមួយចំនួនទៀត​ផង​។ កម្មវិធីនានា​ក្នុងបុណ្យតេត​នេះផ្តោតលើការ​រៀបរ៉ាប់ឲ្យបាន​ងាយយល់​ដឹងអំពី​អត្ថន័យ​នៃបុណ្យ​តេតប្រពៃណី​របស់វៀត​ណាម​ក្រោមរូ​បភាព​ជាច្រើន រួមមានការតាំងពិព័រណ៍ និងល្បែងនិយមលេងយ៉ាង​ជាក់ស្តែង​ជាដើម​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បងប្អូនជនជាតិខ្មែរអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃសិល្បៈល្ខោនយីកេ

បងប្អូនជនជាតិខ្មែរអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃសិល្បៈល្ខោនយីកេ

សិល្បៈល្ខោនយីកេ ដែលសហគមន៍ជនជាតិខ្មែរណាមបូហៅដោយឈ្មោះផ្សេងទៀតថា ល្ខោនទ្រើងឃ្លោក នោះ គឺជាអាហារខាងស្មារតីដែលមិនអាចខ្វះបានសម្រាប់ប្រជាជននៅមូលដ្ឋាន។ ឆ្លងកាត់រយៈពេលជាង ១០០ ឆ្នាំនៃការបង្កើត និងការអភិវឌ្ឍនោះ ទម្រង់សិល្បៈប្រពៃណី ដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិនេះ នៅតែត្រូវបានបងប្អូនជនជាតិខ្មែរណាមបូ អភិរក្ស និងផ្សព្វផ្សាយពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងគុណតម្លៃដ៏ល្អប្រសើរ។

Top