• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី៧៖ “រយៈ៤៤ឆ្នាំនៃជ័យជំនះ Buon Ma Thuot”


 មនុស្សជាច្រើនទៅទស្សនាពិព័រណ៍នេះ (រូបថត៖ TTXVN)

 នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ នៅសារមន្ទីរជនជាតិវិទ្យាខេត្ត Dak Lak បានប្រារព្ធ ឡើង​នូវ​ពិព័រណ៍​រូបថត​ក្រោម​ប្រធាន​បទ “រយៈ៤៤ឆ្នាំនៃជ័យជំនះ ​Buon Ma Thuot - រាល់កំណាត់ផ្លូវប្រវត្តិ​សាស្ត្រ”។ 
 
ដោយ​មានរូបថតឯកសារនិងរូបថត សិល្បៈចំនួន២០០ផ្ទាំង ពិព័រណ៍បាន​ឧទ្ទេសនាម​ដល់ប្រជាជននិង​ភ្ញៀវ​ទេសចរ​ អំពីការប្រយុទ្ធប្រវត្តិ​សាស្ត្រនានានៅទីក្រុង ​Buon Ma Thuot រឿងដំណាលនិ​ង អនុស្សាវរីយ៍​របស់​មនុស្សដែល​បាន​ចូលរួមដោយផ្ទាល់ក្នុងការ​ប្រយុទ្ធរំដោះ Buon Ma Thuot ផ្ទាំងគំនូរសេដ្ឋ​កិច្ចសង្គម​នៃខេត្ត Dak Lak ក្រោយ​រយៈពេល៤៤ ឆ្នាំ ហើយផែនការអភិវឌ្ឍរ​បស់ខេត្តដល់ឆ្នាំ២០២០ តម្រង់ទិសដល់ឆ្នាំ២​០៣០ ក៏ដូច​ជាផលិតផល​កសិ-រុក្ខ-ឧស្សាហកម្មជាមុ​ខព្រួញនិងសក្ដានុពលរបស់ខេត្ត​ ផង​ដែរ​។
 
នាព្រឹក​ថ្ងៃដដែល នៅសារមន្ទីរពិភពកាហ្វេ នៅទីក្រុង Buon Ma Thuot ក៏ បានប្រារព្ធឡើងពិព័រណ៍ “ប្រវត្តិសាស្ត្រ​កាហ្វេពិភព​លោក”។ វត្ថុតាងនិងរូបថត ចំ​នួន១ហ្មឺន ត្រូវបានតាំងបង្ហាញនៅពិព័រណ៍នេះ ​សំដៅបង្កើត​ឡើងវិញ​និងលើក តម្កើងប្រវត្តិសាស្ត្រកាហ្វេក្នុងដំណើរការអភិវឌ្ឍរប​ស់ពិភពលោក៕​

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top