• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបង្ហូតទង់អាស៊ាន អបអរសាទរខួបលើកទី ៥៥ នៃការបង្កើតអាស៊ាន

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបង្កើតឡើង ដោយចាប់ផ្តើមដំណើរការផ្សាភ្ជាប់យ៉ាងទូលំទូលាយ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍ និងតំបន់។
  ទង់អាស៊ានបក់នៅទីស្នាក់ការក្រសួងការបរទេស (រូបថត៖ Tuan Huy/ qdnd.vn)  
  គណៈប្រតិភូវៀតណាម និងអន្តរជាតិធ្វើជាសាក្សីក្នុងពិធីបង្ហូតទង់អាស៊ាន (រូបថត៖ Tuan Huy/ qdnd.vn)  

ក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (៨ សីហា ១៩៦៧ - ៨ សីហា ២០២២) និងខួបលើកទី ២៧ ទិវាវៀតណាមចូលជាសមាជិកអាស៊ាន (២៨ កក្កដា ១៩៩៥ – ២៨ កក្កដា ២០២២) នាព្រឹកថ្ងៃទី៨ ខែសីហា នៅទីក្រុងហាណូយ ក្រសួងការបរទេសបានប្រារព្ធពិធីបង្ហូតទង់អាស៊ានយ៉ាងឱឡារិក។ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son អញ្ជើញធ្វើជាអធិបតីក្នុងពិធីនេះ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ាន ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា។

នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបង្កើតឡើង ដោយចាប់ផ្តើមដំណើរការផ្សាភ្ជាប់យ៉ាងទូលំទូលាយ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍ និងតំបន់។ ឆ្លងកាត់រយៈពេល ៥៥ ឆ្នាំនៃការកសាង និងអភិវឌ្ឍន៍ អាស៊ានសព្វថ្ងៃនេះគឺជាអង្គការក្នុងតំបន់ដ៏សំខាន់ មានកិត្យានុភាព និងជោគជ័យបំផុតនៅក្នុងពិភពលោក ដែលជាដំបូលផ្ទះរួមសម្រាប់ប្រជាជនជាង ៦៥០ លាននាក់នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង ១០ ជាសហគមន៍សេដ្ឋកិច្ចធំទី ៥ របស់ពិភពលោក ដែលជាដៃគូដ៏គួរឲ្យទុកចិត្ត និងសំខាន់របស់ប្រទេសជាច្រើន ហើយដើរតួនាទីសំខាន់ក្នុងកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងដំណើរការផ្សារភ្ជាប់ទំនាក់ទំនងសំខាន់ៗក្នុងតំបន់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top