• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន

នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ពិធីទទួលស្វាគមន៍ជាផ្លូវការជូនចំពោះលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូវៀតណាមដែលបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេស ជប៉ុនបានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio ក្នុងពិធីស្វាគមន៍ (រូបថត៖ VGP/Nhat Bac)

បន្ទាប់ពីពិធីស្វាគមន៍យ៉ាងឱឡារិកនេះ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio។ នាយករដ្ឋមន្ត្រីទាំងពីររូបបានពិភាក្សានិងឯកភាពគ្នា ចេញសេចក្តីថ្លែងការណ៍រួម ដោយនាំទំនាក់ទំនងវៀតណាម-ជប៉ុនឡើងកំពស់ថ្មី។ បន្ទាប់ពីជំនួបពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាសាក្សីពិធីប្រគល់អនុស្សរណៈយោគយល់គ្នារវាងក្រសួងនិងស្ថាប័ននានានៃប្រទេសទាំងពីរ លើវិស័យសុខាភិបាល ការពារជាតិ ឧស្សាហកម្ម ពាណិជ្ជកម្ម បរិស្ថាន និងការបណ្តុះបណ្តាលធនធានមនុស្ស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top