• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិចារណាលើការបណ្តេញពលករបរទេសធ្វើការនៅវៀតណាមដោយគ្មានលិខិតអនុញ្ញាត

នាយប់ថ្ងៃទី ១៤ ឧសភា រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung បានផ្ញើសារទូរលេខទៅប្រធានគណៈកម្មការប្រជាជនខេត្ត - ក្រុង ដោយស្នើពង្រឹងការគ្រប់គ្រងចំពោះពលករបរទេសដែលកំពុងធ្វើការនៅវៀតណាម។

ជាពិសេស ផ្តោតការពិចារណាលើការបណ្តេញពលករបរទេសដែលកំពុងធ្វើការនៅវៀតណាមដែលគ្មានលិខិតអនុញ្ញាតការងារឬលិខិតបញ្ជាក់ជាលាយលក្ខណ៍អក្សរថា ពួកគេមិនមានសិទ្ធិទទួលបានលិខិតអនុញ្ញាតការងារហើយមិនគោរពតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការចូលនិងការចេញដំណើរ ការធ្វើដំណើរឆ្លងកាត់និងការចាកចេញ ក៏ដូចជាការស្នាក់នៅរបស់ជនបរទេសនៅ វៀតណាម។

យ៉ាងណាមិញ ចំពោះមុខស្ថានភាពស្មុគស្មាញនៃការរីករាលដាលជំងឺកូវីដ ១៩ នៅលើពិភពលោក ហើយក្នុងប្រទេសស្ថានភាពជនបរទេសឆ្លងចូលដោយខុសច្បាប់និងចូលក្នុងគោលបំណងស្វែងរកការងារធ្វើដែលផ្ទុយនឹងបទប្បញ្ញត្តិកំពុងកើតឡើងនៅតាមតំបន់ជាច្រើន។

ហេតុដូច្នេះ រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung ក៏បានស្នើដល់បណ្តាមូលដ្ឋាននានា ធ្វើការពិនិត្យឡើងវិញរាល់គ្រឹះស្ថាននិងសហគ្រាសទាំងអស់ ដែលកំពុងជួលជនបរទេសនៅតាមមូលដ្ឋានរបស់ខ្លួន។ តាមនោះ ពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់រាល់ករណីឆ្លងដែន ពលករបរទេសដែលបានចុះឈ្មោះនិងធ្វើការនៅតាមគ្រឹះស្ថាននិងសហគ្រាស ដោយប្តេជ្ញាយ៉ាងយ៉ាងម៉ឺងម៉ាត់ថា មិនរំលងពលករចូលធ្វើការដោយខុសច្បាប់នៅក្នុងគ្រឹះស្ថាននិងសហគ្រាសទាល់តែសោះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top