• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពានរង្វាន់រត់ប្រណាំងមិត្តភាពអាស៊ាន ដឹកនាំដោយបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ

នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ស្ថាប័នបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានរៀបចំកម្មវិធីរត់ប្រណាំងមិត្តភាព “ASEAN Fun Run” នៅលើកោះ Roosevelt ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
កម្មវិធីរត់ប្រណាំងមិត្តភាព “ASEAN Fun Run” នៅលើកោះ Roosevelt ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។។ (រូបថត៖ VOV)

ព្រឹត្តិការណ៍នេះបានទទួលការឆ្លើយតបពីឯកអគ្គរដ្ឋទូត ប្រធានបេសកកម្ម និងមន្ត្រីជិត ៣០០ នាក់ ព្រមទាំងក្រុមគ្រួសារនៃគណៈប្រតិភូប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងទីម័រខាងកើត ប្រចាំនៅទីក្រុងញូវយ៉ក។ បន្ទាប់ពីបញ្ចប់ការរត់ប្រណាំងដែលមានប្រវែងសរុប ៦,៦៦ គីឡូម៉ែត្រ សមាជិក និងក្រុមគ្រួសារនៃគណៈប្រតិភូចំនួន ១១ បានជួបប្រាស្រ័យនិងរីករាយជាមួយមុខម្ហូបប្រចាំតំបន់ ដែលពោរពេញទៅដោយអត្តសញ្ញាណរបស់វៀតណាម និងប្រទេសសមាជិកអាស៊ានមួយចំនួន។

អញ្ជើញថ្លែងមតិក្នុងពិធីបើកព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងនូវកិត្តិយសដែលបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍រត់ប្រណាំងមិត្តភាពអាស៊ានលើកដំបូងនៅទីក្រុងញូវយ៉ក ដើម្បីអបអរសាទរជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ទើបតែបញ្ចប់នៅប្រទេសឥណ្ឌូនេស៊ី ហើយការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ កំពុងប្រព្រឹត្តទៅនៅប្រទេសកម្ពុជា។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវក្តីសង្ឃឹមថា សកម្មភាពកីឡាដ៏មានអត្ថន័យនេះនឹងរួមចំណែកក្នុងការរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងគណៈប្រតិភូ  ក៏ដូចជាផ្សព្វផ្សាយស្មារតីនៃសហគមន៍អាស៊ាន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top