
ប្រធានសម្ព័ន្ធសហករណ៍វៀតណាមថ្លែងមតិនៅសិក្ខាសាលា (រូបថតៈ HM)
នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ សម្ព័ន្ធសហករណ៍វៀតណាម បានរួមសហការជាមួយវិទ្យាស្ថានសេដ្ឋកិច្ចកសិកម្មសរីរាង្គរៀបចំសិក្ខាសាលា ពន្លឿនពាណិជ្ជកម្ម បច្ចេទេសនិងទាក់ទាញដើមទុនសម្រាប់អភិវឌ្ឍន៍សហករណ៍ វៀតណាមព្រមទាំងបើកផ្សារណាត់ពន្លឿនពាណិជ្ជកម្មសម្រាប់សហករណ៍ឆ្នាំ២០១៨ ផងដែរ។
បច្ចុប្បន្ននេះ វៀតណាមមានសហករណ៍ចំនួន១ម៉ឺនកន្លែងកំពុងដំណើរសកម្មភាព។ ទោះបីជាទទួលបានសមិទ្ធិគួរឲ្យចាប់អារម្មណ៍ជាច្រើនក៏ដោយប៉ុន្តែសហករណ៍ មួយចំនួនរបស់វៀតណាមនៅជួបប្រទះនឹងការលំបាកមិនតិចឡើយ។
លោក Nguyen Ngoc Bao ប្រធានសម្ព័ន្ធសហករណ៍វៀតណាម បានឲ្យដឹងថា៖ “សហករណ៍ជាច្រើនកំពុងប្រឈមមុខនឹងការលំបាកក្នុងការទទួលយកទុនវិនិយោគដោយសារតែទ្រង់ទ្រាយ និងអភិបាលកិច្ចនៅមានកំហិត។ តាមនោះសម្ព័ន្ធសហការណ៍ត្រូវជួយឧបត្ថម្ភឲ្យសមាជិកលើកកម្ពស់អភិបាលកិច្ច ការប្រតិបត្តិសកម្មភាពដោយតម្លាភាព ជាពិសេសគឺជួយឧបត្ថម្ភឲ្យសហករណ៍ដំឡើងវិធានការធ្វើអាជីវកម្មអស់ពីឧត្តមភាពនូវសក្កានុភាពរបស់ខ្លួន។ ម្យ៉ាងវិញទៀត ទាក់ទាញប្រភកម្លាំងពីសហគ្រាសក្នុងនិងក្រៅប្រទេស”។
នាយប់ថ្ងៃដដែល នៅទីក្រុងហាណូយបានប្រារព្ធផ្សារណាត់ពន្លឿនពាណិជ្ជកម្ម សម្រាប់សហករ ណ៍ឆ្នាំ២០១៨។ នេះជាព្រឹត្តិការណ៍ធំបំផុតក្នុងឆ្នំាសំដៅជួយសហករណ៍លើទូទាំងប្រទេសនៃខេត្តទាំង៦៣ មកស្វែងរកដៃគូរពាណិជ្ជកម្ម បើកទូលាយទីផ្សារប្រើប្រាស់ផលិតផល៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម