• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពន្លឿនការសាងសង់លំនៅដ្ឋានសាធារណៈសម្រាប់កម្មករ

តម្រូវការលំនៅដ្ឋានសម្រាប់កម្មករ និយោជិត និងជនដែលមានប្រាក់ចំណូលទាប នៅតែជារឿងបន្ទាន់ ហើយចាំបាច់ត្រូវបន្តផ្តោតការយកចិត្តទុកដាក់និងពន្លឿនឲ្យបានខ្លាំងក្លាថែមទៀត។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ Duong Giang/TTXVN)  

អញ្ជើញថ្លែងមតិក្នុងសន្និសីទពន្លឿនការអភិវឌ្ឍលំនៅដ្ឋានសង្គមសម្រាប់កម្មករ និយោជិត និងជនមានចំណូលទាប ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ការអនុវត្តគោលការណ៍ណែនាំ និងច្បាប់របស់បក្ស រដ្ឋរហូតមកដល់បច្ចុប្បន្ន មានលំនៅដ្ឋានសង្គមចំនួន ៧,៨ លានម៉ែត្រការ៉េ ដែលត្រូវបានសាងសង់ឡើង រួមចំណែកជួយផ្តល់កន្លែងស្នាក់នៅសម្រាប់កម្មករ និងប្រជាជន ដែលមានប្រាក់ចំណូលទាបរាប់សែននាក់។ ថ្វីត្បិតដូច្នេះក៏ដោយ  តម្រូវការលំនៅដ្ឋានសម្រាប់កម្មករ និយោជិត និងជនដែលមានប្រាក់ចំណូលទាប នៅតែជារឿងបន្ទាន់ ហើយចាំបាច់ត្រូវបន្តផ្តោតការយកចិត្តទុកដាក់និងពន្លឿនឲ្យបានខ្លាំងក្លាថែមទៀត។

អញ្ជើញជម្រាបរាយការណ៍នៅសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងសំណង់ លោក Nguyen Thanh Nghi បានឲ្យដឹងថា គោលដៅដល់ឆ្នាំ ២០២៥ ដើម្បីបង្ហើយគម្រោងដែលបានអនុវត្តន៍និងវិនិយោគសាងសង់លើ គម្រោងចំនួន ១៥៦ ដែលមានទ្រង់ទ្រាយផ្ទះល្វែងចំនួន ១៥៦.៧០០ខ្នង  និងគម្រោងដែលកំពុងអនុវត្តន៍ហើយបន្តវិនិយោគលើគម្រោងចំនួន ២៤៥ ជាមួយនឹងខ្នាតផ្ទះល្វែង ៣០០.០០០ខ្នង។ នៅឆ្នាំ ២០៣០ បញ្ចប់ការសាងសង់ផ្ទះល្វែងសម្រាប់លំនៅដ្ឋានសង្គម ចំនួន ១ លានខ្នងទៀត។ ការអភិវឌ្ឍលំនៅដ្ឋានសង្គម លំនៅដ្ឋានសម្រាប់កម្មករ គឺជាខ្លឹមសារសំខាន់មួយនៃគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលជាទំនួលខុសត្រូវរបស់រដ្ឋ សង្គម និងប្រជាជន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top