• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងទំនាក់ទំនងកិច្ច​​សហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម - ឡាវ - កម្ពុជា

គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាឡាវ និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា បានរៀបចំសន្និសីទពិគ្រោះយោបល់រវាងស្ថាប័នទាំងបី នាថ្ងៃទី១៨ ខែតុលា នៅខេត្ត Lao Cai (វៀតណាម)។
    ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាទាំង៣ កម្ពុជា-ឡាវ-វៀតណាម ចុះហត្ថលេខាលើកំណត់ហេតុការងារនៅក្នុងសន្និសីទនេះ (រូបថត៖ TTXVN)

សន្និសីទនេះគឺជាសកម្មភាពសហប្រតិបត្តិការដំបូងរវាងគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាទាំងបី កម្ពុជា ឡាវ និងវៀតណាម ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំថ្នាក់ប្រធានរដ្ឋសភា រវាងប្រទេសទាំងបីកម្ពុជា ឡាវ និងវៀតណាម (CLV) ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅឆ្នាំ ២០២៣ ។

នៅក្នុងសន្និសីទ គណៈប្រតិភូបានពិភាក្សា និងផ្តល់មតិយោបល់លើសេចក្តីព្រាងនីតិវិធីរៀបចំសន្និសីទថ្នាក់ប្រធានរដ្ឋសភាកម្ពុជា - ឡាវ - វៀតណាម សំដៅពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាពប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងបី ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដើម្បីវិបុលភាពរបស់បណ្តាប្រទេស; ជម្រុញ និងឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀង ផែនការសកម្មភាព និងគម្រោងសហប្រតិបត្តិការដែលរដ្ឋាភិបាលនៃប្រទេសទាំងបីបានអនុម័ត; បង្កើនការផ្លាស់ប្តូរ ផ្សព្វផ្សាយព័ត៌មាននិងបទពិសោធន៍ជាក់ស្តែងអំពីតួនាទី និងភារកិច្ចនីតិបញ្ញត្តិរបស់រដ្ឋសភានៃប្រទេសទាំងបី កៀងគរ និងបែងចែកថវិកាពីដៃគូនានាក្នុងតំបន់ កម្ពុជា- ឡាវ - វៀតណាម ដើម្បីអនុវត្តន៍ផែនការនិងគម្រោងនៅក្នុងតំបន់ត្រីកោណកម្ពុជា- ឡាវ - វៀតណាម។

ប្រធានគណៈកម្មាធិការកិច្ចការបរទេសទាំងបីបានឯកភាពបន្តត្រៀមរៀបចំយ៉ាងល្អនូវសន្និសីទលើកដំបូងរវាងរដ្ឋសភានៃប្រទេសទាំងបី ដែលដឹកនាំដោយប្រធានរដ្ឋសភានៃប្រទេសទាំងបី; ធានាឲ្យបាននូវខ្លឹមសារជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងច្បាមជាប់ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី និងរដ្ឋសភាទាំងបី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top