• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនារីវៀតណាម និងកម្ពុជា


 លោកស្រី ដាំ ដានីរី រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការនារីកងទ័ព ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

 នាព្រឹក​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅទីស្ដីកា​រក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីទោ Lê ​Hiền Vân អនុប្រធាន​​អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមបានជួបពិភាក្សាការងារជាមួយលោកស្រី ដាំ ដានីរី រដ្ឋលេខា​ធិការទទួលបន្ទុកកិច្ចការនារីកងទ័ព ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
 
នៅទីនេះ ​ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខកងទ័ពនារីប្រជាជនវៀតណាម និងកងទ័ព​នារីនៃ​កង​យោធភូមិ​ខេមរភូមិន្ទបន្តបង្កើនការផ្លាស់ប្ដូរគណប្រតិភូ និងជួបប្រាស្រ័យទៅវិញទៅមក សំដៅរឹតបន្តឹង​ចំណង​សាមគ្គីភាព​ និងការយល់ដឹងគ្នាទៅវិញទៅមក ​ផ្លាស់ប្តូរបទពិសោធន៍​ បំពាក់​បំប៉ន​ជូន​ជួរ​កម្ម​ភិបាល​នារី​ជាដើ​ម។ លើសពីនេះទៀត ភាគីទាំងពីរនឹងពង្រឹងការឃោសនា និងកា​រអប់រំសម្រាប់កម្មភិបាល ស​មាជិក​សមាគមនារី និងប្រជាជន​អំពីអត្ថន័យ​និងសារៈ​សំខាន់​ក្នុងការ​ជំរុញ​ទំនាក់​ទំនង​មិត្តភាព​រវាងប្រទេស​ទាំងពីរ ហើ​យតាមនោះ រួមចំណែកក្នុងការប្រយុទ្ធប្រឆាំង​នឹងឧបាយកលរបស់ក​ម្លាំង​អមិត្ត សំដៅបំបែក​បំបាក់​ចំណង​សាមគ្គីភាពរវាងប្រទេសទាំងពីរ​។
 
ភាគីទាំងពីគប្បីរួមសហការជាមួយស្ថាប័នកង​ទ័ព និងក្រៅកងទ័ព ហើយចលនាប្រជាជន ជាពិ​សេសគឺនារី ក្នុងកា​រ​ផ្ដល់ព័ត៌មានអំពីការងារស្វែងរក និងប្រមូលផ្ដុំអដ្ធិធាតុកងទ័ព និងជំនាញការវៀតណាម ដែលបាន​ពលី​ជីវិត​នៅក្នុងសម័យសង្គ្រាមនៅកម្ពុជាផ​ងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top