• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្សព្វផ្សាយទំនិញវៀតណាមនៅវេទិកាពាណិជ្ជកម្ម និងវិនិយោគអាហ្វ្រិក

វេទិកាពាណិជ្ជកម្ម និងការវិនិយោគ អាហ្វ្រិកលើកទី៩ ឆ្នាំ២០២៣ (AFIC9) បានប្រព្រឹត្តទៅក្នុងរយៈពេលពីរគឺថ្ងៃទី១៦ និង ១៧ ខែឧសភា នៅរដ្ឋធានីអាល់ហ្សេ (អាល់ហ្សេរី) ក្រោមប្រធានបទ "អាហ្រ្វិក ច្រកទ្វានៃកិច្ចសហប្រតិបត្តិការឧស្សាហកម្ម កសិកម្ម និងពាណិជ្ជកម្ម"។
ស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរី បានចូលរួមព្រឹត្តិការណ៍នេះ។ រូបភាព៖ APS

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលសម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍អារ៉ាប់-អាហ្រ្វិក (CAAID) មាសំដៅតភ្ជាប់តួអង្គសេដ្ឋកិច្ចជាង ៦៥០ រួមទាំងអ្នកវិនិយោគ មេដឹកនាំអង្គការក្នុងតំបន់និងអន្តរជាតិ អ្នកជំនាញ តំណាងស្ថាប័នពាណិជ្ជកម្មមកពីប្រទេសចំនួន៣៧។ ស្ថាប័នពាណិជ្ជកម្ម និងស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរី បានចូលរួមព្រឹត្តិការណ៍នេះ។

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ក្រៅពីការចូលរួមសិក្ខាសាលាស្តីពីស្ថានភាពពាណិជ្ជកម្មនិងវិនិយោគនៅអាល់ហ្សេរី និងអាហ្វ្រិក ស្ថាប័នពាណិជ្ជកម្ម និងស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរីបានរៀបចំស្តង់តាំងបង្ហាញ និងឧទ្ទេសនាមផលិតផលវៀតណាមជាច្រើនដូចជា កាហ្វេ តែ អង្ករ ម្រេច គ្រាប់ស្វាយចន្ទី ទឹកដោះគោ ផលិតផលកំប៉ុង សិប្បកម្ម ព្រមទាំងការបោះពុម្ពផ្សាយដូចជា បញ្ជីឈ្មោះសហគ្រាសនាំចេញដ៏មានកិត្យានុភាព កាតាឡុក។  ក្នុងឱកាសនេះដែរ តំណាងស្ថាប័នពាណិជ្ជកម្មវៀតណាមក៏បានទាក់ទងជាមួយធុរកិច្ចអាល់ហ្សេរី និងអាហ្រ្វិកដែលបានចូលរួមវេទិកា ដើម្បីស្វែងរកតម្រូវការ តភ្ជាប់ឱកាសធ្វើអាជីវកម្ម និងវិនិយោគសម្រាប់ធុរកិច្ចវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមសន្និសីទបូកសរុបការវិនិយោគសាងសង់គម្រោងខ្សែបណ្តាញ ៥០០kV សៀគ្វី ៣

លោកនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមសន្និសីទបូកសរុបការវិនិយោគសាងសង់គម្រោងខ្សែបណ្តាញ ៥០០kV សៀគ្វី ៣

លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ខណៈប្រទេសជាតិឈានចូលយុគសម័យថ្មី ដែលជាយុគសម័យនៃការស្ទុះឈានទៅមុខនោះ ផ្នែកថាមពលអគ្គិសនីត្រូវតែមានការទម្លុះទម្លាយ ត្រូវតែមានគម្រោងនៃសតវត្ស ហើយជាដាច់ខាតមិនបណ្ដោយឲ្យកើតឡើងកង្វះអគ្គិសនីឡើយ។

Top