• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតនិងចាប់ផ្ដើមអាជីវកម្មដើម្បីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព

សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិដោយប្រធានបទ “ផ្លាស់ប្ដូរថ្មី ច្នៃ ប្រឌិតនិងចាប់ផ្ដើមអាជីវកម្មដើម្បីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៖ រយៈ ៥ ឆ្នាំនៃការក្រឡែកមើលឡើងវិញនិងចក្ខុវិស័យនាពេលខាងមុខ” បាន ប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១៨ សីហា នៅទីក្រុងហាណូយ។

សិក្ខាសាលាត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ។ (រូបថត៖ VOV)


ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលចាប់ផ្ដើមអាជីវកម្មនិងច្នៃប្រឌិតសង្គម មជ្ឈមណ្ឌលទ្រទ្រង់ការចាប់ផ្ដើមអាជីវកម្មនិងច្នៃប្រឌិតជាតិ ក្រុមប្រឹក្សាអង់គ្លេសនៅវៀតណាមនិងមជ្ឈមណ្ឌលបារាំង-វៀតណាមបណ្ដុះបណ្ដាលការគ្រប់គ្រង។ លោកសាស្ត្រាចារ្យបណ្ឌិត Tran Thi Van Hoa សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិហាណូយបាន ឲ្យដឹងថា៖

“ការផ្លាស់ប្ដូរថ្មី ការច្នៃប្រឌិតនិងការចាប់ផ្ដើមអាជីវកម្មគឺជាកូនសោរនាំទៅប្រភពធនធានថ្មីសម្រាប់ការអភិវឌ្ឍនៃប្រទេសនានា លើសកលលោក។ ចាប់តាំងពីឆ្នាំ២០១៦មក ការចាប់ផ្ដើមអាជីវកម្ម ការផ្លាស់ប្ដូរថ្មីនិងការច្នៃប្រឌិតត្រូវបានចាត់ទុកថា ជាដំណោះស្រាយមួយក្នុងចំណោមដំណោះ ស្រាយដ៏សំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅវៀតណាម ព្រមទាំងត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីនានារបស់រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងតំបន់ជាច្រើនផងដែរ”។

គួរជម្រាបបន្ថែមទៀតថា នាពេលថ្មីៗនេះ StartupBlink មជ្ឈមណ្ឌលស្រាវជ្រាវនិងបង្កើតផែនទីនៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្មសកល ទើបតែបានប្រកាសតារាងរៀបចំណាត់ថ្នាក់ប្រព័ន្ធអេកូឡូស៊ី Startup ឆ្នាំ ២០២០។ តាមនោះ វៀតណាមឡើង១៣កាំ ដោយឈរលំដាប់ទី ៥៩ លើពិភពលោក ហើយឆ្ពោះទៅគោលដៅក្លាយទៅជាមជ្ឈមណ្ឌលចាប់ផ្ដើមអាជីវកម្មជួរមុខនៅតំបន់អាស៊ីអាគ្នេយ៍៕ 

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top