• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផលិតផលអាហារូបត្ថម្ភសម្រាប់កុមារលេខ១របស់ជប៉ុនជិតជ្រៀតចូលទីផ្សារវៀតណាម

នៅក្នុងពិធីប្រកាសការបង្កើតសាជីវកម្មសហប្រតិបតិ្តការរវាងក្រុមហ៊ុនភាគហ៊ុនចំណីអាហារូបត្ថម្ភ NutiFood របស់​វៀតណាមនិងសម្ព័ន្ធក្រុមហ៊ុន Asahi របស់ជប៉ុន នាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅទីក្រុង ហូជីមិញ តំណាងនៃក្រុមហ៊ុនទាំងពីរនេះបានអោយដឹងថា ភាគីទាំងពីរនឹងនាំផលិតផលអាហារូបត្ថម្ភសម្រាប់កុមាររបស់ជប៉ុនចូល​មកទីផ្សារវៀតណាម។

ទិដ្ឋភាពនៃពិធីប្រកាសការបង្កើតសាជីវកម្មសហប្រតិបតិ្តការរវាងក្រុមហ៊ុនភាគហ៊ុនចំណីអាហារូបត្ថម្ភ NutiFood
របស់វៀតណាមនិងសម្ព័ន្ធក្រុមហ៊ុន Asahi របស់ជប៉ុន

នាបច្ចុប្បន្ន Asahi កំពុងមានកម្មសិទ្ធិចំពោះ WAKODO ដែលជាពាណិជ្ជសញ្ញាចំណីអាហារសម្រាប់កុមារលេខ ១ នៅជប៉ុន។ ក្រៅពីនោះ កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរនេះ គឺសំដៅឆ្ពោះទៅរកសាជីវកម្មមួយដោយដាក់ឈ្មោះថា Asahi-Nutifood សំដៅឆ្លៀតយកឧត្តមភាពនៃភាគីនីមួយៗ។ តាមនោះ ឧត្តមភាពរបស់ NutiFood គឺបទពិសោធន៍អាជីវកម្មដ៏យូរអង្វែងកាណាល់ ចែកចាយដែលត្រូវបានបង្កើតយ៉ាងរឹងមាំនៅទីផ្សារ​វៀត​ណាម ហើយពិសេសគឺការយល់ដឹងយ៉ាងច្បាស់អំពីស្ថានភាពអាហារូបត្ថម្ភរបស់កុមារវៀតណាម។ ចំណែកឯក្រុមហ៊ុន Asahi វិញ គឺមានឧត្តមភាពក្នុងការផលិតម្សៅទឹកដោះគោជាន់ខ្ពស់និងចំណីអាហារសម្រាប់កុមារ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្នើទិសដៅចំនួន​បីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC

វៀតណាមស្នើទិសដៅចំនួន​បីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC

នាថ្ងៃទី ៣ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ច APEC លើកទី ៣៧ តាមប្រព័ន្ធអ៊ីនធឺណិត។ រដ្ឋមន្ត្រីក្រសួងការបរទេសលោកឡេ ហ័យ ជុង និងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោក លឿង ហ័យ ថៃ បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។

Top