• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផលិតផលនិងពាណិជ្ជសញ្ញារបស់វៀតណាមគូសសញ្ញាសម្គាល់នៅសិង្ហបុរី

ចាប់ពីថ្ងៃទី ២៦-២៩ ខែតុលា នៅមជ្ឈមណ្ឌលពិព័រណ៍ Marina Bay Sands (សិង្ហបុរី) បានប្រព្រឹត្តទៅការតាំងពិព័រណ៍បច្ចេកវិទ្យាកសិកម្ម-ម្ហូបអាហារអាស៊ី (AFTEA) ដោយមានការចូលរួមពីអង្គភាព សហគ្រាសសិង្ហបុរី អង្គភាពអាជីវកម្មក្នុងតំបន់ និងអន្តរជាតិ ក្នុងនោះមានវៀតណាមផងដែរ។
  លោក Cao Xuan Thang (ឆ្វេង) តំណាងការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសសិង្ហបុរី ណែនាំផលិតផលកែច្នៃថ្មីរបស់វៀតណាមទៅកាន់អាជីវកម្មអន្តរជាតិ (រូបថត៖ TTXVN)  

សហគ្រាសវៀតណាមជាង ២០ បានដាក់តាំងបង្ហាញ និងណែនាំផលិតផលរបស់ខ្លួន ក៏ដូចជាក្រុមហ៊ុនមួយចំនួនដែលចូលរួមដោយផ្ទាល់ តាំងបង្ហាញផលិតផល និងស្វែងរកឱកាសពង្រីកទីផ្សារ។ ស្តង់តាំងបង្ហាញផលិតផលរបស់ការិយាល័យពាណិជ្ជកម្មវៀតណាម និងធុរកិច្ចវៀតណាមបានទាក់ទាញចំណាប់អារម្មណ៍ពិសេសពីមជ្ឈដ្ឋានមន្ត្រីសិង្ហបុរី ក៏ដូចជាធុរកិច្ចសិង្ហបុរី និងអន្តរជាតិ។ នាពេលខាងមុខ ការិយាល័យពាណិជ្ជកម្មវៀតណាមនៅសិង្ហបុរីនឹងចូលរួមឧបត្ថម្ភដើម្បីនាំគណៈប្រតិភូធុរកិច្ចសឹង្ហបុរីមកវៀតណាមចូលរួមពិព័រណ៍ និងតាំងពិព័រណ៌នៅវៀតណាម ដើម្បីភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយសហគ្រាសវៀតណាម ជំរុញការនាំចេញទំនិញរបស់វៀតណាមទៅកាន់ប្រទេសសិង្ហបុរី ហើយទន្ទឹមនឹងនោះបន្តជួយឧបត្ថម្ភធុរកិច្ចវៀត ណាម បង្ហាញនិងណែនាំទំនិញរបស់ខ្លួននៅសិង្ហបុរី ក៏ដូចជា ភ្ជាប់ទំនាក់ទំនងជាមួយអាជីវកម្មដៃគូនៅទីនេះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top