• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រារព្ធទិវាកំណាព្យវៀតណាមលើកទី១៦

ក្រោមប្រធានបទ “កវីវៀតណាមរួមដំណើរជាមួយប្រទេសជាតិ”នោះ ទិវាកំណាព្យឆ្ពោះទៅការរួមដំណើរជាមួយបញ្ហា​ស្លាប់រស់នានារបស់ប្រជាជាតិរបស់ប្រជាជន ក៏ដូចជារួមដំណើរជាមួយពលករលើគ្រប់វិស័យក្នុងជីវភាព រស់​នៅ ពិសេសគឺអ្នកដែលបំពេញភារកិច្ចនៅតំបន់ព្រំដែន តំបន់កោះសមុទ្រ ដើម្បីការពារបូរណភាពដែនដីរបស់មាតុប្រទេស។

 ទិដ្ឋភាពនៃពិធីបើកទិវាកំណាព្យនៅទីក្រុងហាណូយ (រូបថត៖ VOV)


ព្រឹត្តិការណ៍ “ទិវាកំណាព្យវៀតណាម” លើកទី១៦ ឆ្នាំ២០១៨ បានបើកជាផ្លូវ ការនាព្រឹកថ្ងៃទី ២ ខែមិនា ឆ្នាំ២០១៨​ នៅ Van Mieu – Quoc Tu Giam រដ្ឋធានីហាណូយ។

ឆ្នាំនេះជាលើកដំបូងដែលទិវាកំណាព្យវៀតណាមប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃ។ ក្រោមប្រធានបទ “កវី​វៀត​ណាម​រួមដំណើរជាមួយប្រទេសជាតិ”នោះ ទិវាកំណាព្យឆ្ពោះទៅការរួមដំណើរជាមួយបញ្ហាស្លាប់រស់នានារបស់ប្រជា ជាតិ​របស់ប្រជាជន ក៏ដូចជារួមដំណើរជាមួយពលករលើគ្រប់វិស័យក្នុងជីវភាព រស់នៅ ពិសេសគឺអ្នកដែលបំ​ពេញ​ភារកិច្ចនៅតំបន់ព្រំដែន តំបន់កោះសមុទ្រ ដើម្បីការពារបូរណភាពដែនដីរបស់មាតុប្រទេស។

នាព្រឹកថ្ងៃដដែល ទិវាកំណាព្យវៀតណាមលើកទី ១៦ ក៏បានប្រារព្ធឡើង នៅទីក្រុងហូជីមិញ ក្រោមប្រធានបទ “និទាឃរដូវ - ប្រភពដើមនិងការច្នៃ ប្រឌិត”។ មកចូលរួមព្រឹត្តិការណ៍នេះ កវីវ័យក្មេង Van Nguyen Luong ឲ្យដឹងថា៖

“មកដល់ទិវាកំណាព្យនេះ ខ្ញុំមានបំណងចង់រៀនសូត្របន្ថែមពីកវីជំនាន់មុនៗ ក៏ដូចជាជួបប្រាស្រ័យនិងផ្សព្​វផ្សាយ​ផលិតផលរបស់ខ្លួនជាមួយមិត្តអ្នកស្ដាប់ ផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top