• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិចាប់អារម្មណ៍ចំពោះសមិទ្ធិផលរបស់កីឡាបាល់ទាត់នារីវៀតណាម

ជ័យជម្នះ ២-០ លើមីយ៉ាន់ម៉ា ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រកីឡាបាល់ទាត់នារី ស៊ីហ្គេម ៣២ កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅកម្ពុជា បានជួយក្រុមបាល់ទាត់នារីវៀត ណាម ឈ្នះជើងឯកជាលើកទី៤ ជាប់ៗគ្នា។
ក្រុមបាត់ទាត់នារីវៀតណាម។ (រូបថត៖ VFF)

នេះក៏ជាមេដាយមាសលើកទី៨នៅ ព្រឹត្តិការណ៍ស៊ីហ្គេមរបស់ក្រុមបាល់ទាត់នារីវៀតណាម។ ជាមួយនឹងសមិទ្ធិផលនេះ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានផ្តល់ការសរសើរជាច្រើនដល់គ្រូបង្វឹក Mai Duc Chung និងកូនសិស្ស។

គេហទំព័ររបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានដាក់ចំណងជើងថា "វៀតណាមឈ្នះ
លើមីយ៉ាន់ម៉ា ដើម្បីដណ្ដើមមេដាយមាសកីឡាបាល់ទាត់នារី" ក្នុងពេលជាមួយគ្នានោះ គេហទំព័ររបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ក៏បានសម្តែងការចាប់អារម្មណ៍ចំពោះសមិទ្ធិផលរបស់ក្រុមបាល់ទាត់នារីវៀតណាម នៅពេលបានបង្ហោះអត្ថបទមួយ ក្រោមចំណងជើងថា ក្រុមបាល់ទាត់នារីវៀតណាម ឈ្នះជើងឯកស៊ីហ្គេម  លើកជាប់ៗគ្នា នៅក្នុងបទវិភាគដែលបានបង្ហោះនៅ លើគេហទំព័ររបស់ខ្លួន គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានចាត់ទុកថា ជ័យជម្នះក្នុងវគ្គផ្តាច់ព្រ័ត្រនៃស៊ីហ្គេម ៣២ "មានអត្ថន័យជាពិសេស" សម្រាប់វៀត ណាម ខណៈដែលក្រុមត្រៀមចូលរួមការប្រកួត World Cup នារី ជាលើកដំបូងនៅក្នុង រដូវក្តៅនេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខេត្ត​បាក់និញទទួលកិត្ត​នាមជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ សម្រាប់ពិធីបុណ្យ​ លីម​

ខេត្ត​បាក់និញទទួលកិត្ត​នាមជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ សម្រាប់ពិធីបុណ្យ​ លីម​

នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ នៅឃុំ Tien Du ខេត្តបាក់និញ បានរៀបចំពិធីទទួលងារជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិ សម្រាប់ពិធីបុណ្យប្រពៃណី គឺពិធីបុណ្យលីម។ ទន្ទឹមនឹងនោះ បានប្រព្រឹត្តទៅពិធីបើកពិធីបុណ្យលីមឆ្នាំមមី អដ្ឋស័ក ២០២៦។

Top