• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីសង្កត់ធ្ងន់លើតួនាទីរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត

កាសែតអនឡាញម៉ាឡេស៊ី Latestmalaysia.com នៅថ្ងៃទី ១០ ខែកក្កដាបានចុះផ្សាយអត្ថបទរបស់អ្នកនិពន្ធ Azam Saham ដែលថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មានកាតព្វកិច្ចដើរតួនាទីស្នូលក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាងកើត ដោយមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS) ធ្វើជាមូលដ្ឋានសម្រាប់បទដ្ឋាននិងឥរិយាបទ។

អត្ថបទវាយតម្លៃថា សាលដីការសម្រេចរបស់តុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍ (PCA) មានសារៈសំខាន់ណាស់។ អត្ថបទបង្ហាញពីការគំរាមកំហែងរួមមាន៖ អំពើភេរវកម្មតាមសមុទ្រ   ចោរកម្មតាមសមុទ្រ ការចូលក្នុងដែនទឹកខុសច្បាប់ ការនេសាទខុសច្បាប់ ការជួញដូរគ្រឿងញៀន អាវុធនិងការជួញដូរមនុស្ស។ សកម្មភាពនេសាទខុសច្បាប់ ដែលមិនបានរាយការណ៍និងគ្មានច្បាប់គ្រប់គ្រង (IUU) មិនត្រឹមតែគំរាមកំហែងដល់ការរស់រានមានជីវិតនៃពពួកសត្វនិងរុក្ខជាតិក្រោមសមុទ្រប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការបង្កើនភាពតានតឹងរវាងប្រទេសនានាផងដែរ។ ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនិងការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រក៏ងាយរងគ្រោះកាន់តែខ្លាំងឡើងពីអំពើចោរកម្មតាមសមុទ្រនិងអំពើភេរវកម្មដែនសមុទ្រផងដែរ។

អត្ថបទបានផ្តល់អនុសាសន៍ថា ដើម្បីកាត់បន្ថយការកើនឡើងនូវសកម្មភាពយោធានិងការកាន់កាប់នៅលើមូលដ្ឋានជាក់ស្តែងនាពេលថ្មីៗនេះ គួរតែមានសកម្មភាពសមូហភាពពីអាស៊ាន ជាពិសេសការឯកភាពនិងសាមគ្គីភាពរបស់ប្រទេសជាសមាជិក។ អ្នកនិពន្ធបានសង្កត់ធ្ងន់ថា អាស៊ាននិងប្រទេសជាសមាជិកមានកាតព្វកិច្ចដើរតួនាទីស្នូលក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាងកើត ហើយប្រទេសនៅក្រៅតំបន់ត្រូវគោរពយន្តការសហប្រតិបត្តិការពហុភាគីដែលដឹកនាំដោយអាស៊ាន។

អត្ថបទនេះក៏សង្កត់ធ្ងន់ទៅលើសារសំខាន់របស់ UNCLOS ក្នុងការដោះស្រាយជំលោះនៅសមុទ្រខាងកើត ដោយលើកឡើងពីទស្សនៈរបស់ម៉ាឡេស៊ីនិងព្រុយណេលើបញ្ហានេះ។ នៅក្នុងឯកសារច្បាប់និងបណ្តាវេទិកាថ្មីៗនេះ ម៉ាឡេស៊ីបានបញ្ជាក់សាជាថ្មីនូវតួនាទីនៃច្បាប់អន្ដរជាតិ ក្នុងនោះមាន UNCLOS ផងដែរ។

អត្ថបទនេះក៏បានបញ្ជាក់ផងដែរ ការអនុវត្តពេញលេញនិងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងធានា សម្រេចបានវឌ្ឍនភាពជាក់ស្តែង នៅក្នុងបណ្តាការចរចារដើម្បីបញ្ចប់ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)  ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយជម្លោះនៅតំបន់សមុទ្រនេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

 នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណា​មលោក ឡេ មិញហ៉ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

Top