• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិក៖ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue លើកកំពស់ទំនាក់ទំនង EU - វៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានសភាបែលហ្ស៊ិកលោកស្រី Elliance Tillieux ជាមួយប្រតិភូ ( រូបថត៖ VNA)


ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅអឺរ៉ុបនោះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញបំពេញទស្សនកិច្ចការងារជាមួយសភាអឺរ៉ុបព្រះរាជាណាចក្របែលហ្ស៊ិក ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែកញ្ញា។

សារព័ត៌មានបែលហ្ស៊ិកដ៏មានកិត្យានុភាពជាច្រើនដូចជា Brussels Times, និង EU Today បានចុះផ្សាយព័ត៌មាន អត្ថបទជាច្រើន ដោយបានវាយតម្លៃថា ដំណើរទស្សនកិច្ចនេះបានបង្កើតកម្លាំងចលករ ជំរុញ ទំនាក់ទំនងវៀតណាម - បែលហ្ស៊ិកនិយាយដោយឡែក និងវៀតណាម  - សហភាពអឺរ៉ុបនិយាយរួម ឲ្យអភិវឌ្ឍន៍ឡើងកម្ពស់ថ្មីមួយនាពេលខាងមុខ។

អត្ថបទក្រោមចំណងជើងថា“ទំនាក់ទំនងវៀតណាម - សហភាពអឺរ៉ុបឈានឡើងកម្ពស់ថ្មី” ដែលបានចុះផ្សាយនៅលើកាសែត Brussels Times បានរំលឹកឡើងវិញនូវដំណើរអភិវឌ្ឍន៍វិជ្ជមាននៃទំនាក់ទំនងសហភាពអឺរ៉ុប - វៀតណាមក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមក ក្នុងនោះស្ថាប័ននីតិបញ្ញត្តិរបស់ភាគីទាំងពីរបានដើរតួនាទីយ៉ាងសំខាន់។ អ្នកនិពន្ធបានសង្កត់ធ្ងន់ថាប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue គឺជាមេដឹកនាំជាន់ខ្ពស់វៀតណាមដំបូង ដែលបានមកបំពេញទស្សនកិច្ចនៅអឺរ៉ុប ចាប់តាំងពីមហាសន្និបាតលើកទី ១៣ របស់បក្ស និងការបោះឆ្នោតរដ្ឋសភានីតិកាលទី ១៥ នៅវៀតណាម។ ដំណើរទស្សនកិច្ចនេះបានរួមចំណែក បញ្ជាក់ពីគោលការណ៍គោលនយោបាយបន្តគោរព និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប (EU) និងបែលហ្ស៊ិករបស់ថ្នាក់ដឹកនាំវៀតណាម។

កាសែត EU Today បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា“ ទំនាក់ទំនង EU- វៀតណាម-បែលហ្ស៊ិក ទិសដៅថ្មីក្រោយពីជំងឺរាតត្បាត” ដោយបានវាយតម្លៃជាវិជ្ជមានអំពីយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុបនិយាយរួម និងបែលហ្ស៊ិកនិយាយដោយឡែកជាមួយវៀតណាម។ អ្នកនិពន្ធអត្ថបទបានអះអាងថាបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលមួយទសវត្សរ៍មក ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA និងកិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) បានបើកទំព័រថ្មីមួយដ៏ភ្លឺស្វាងចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប បែលសហ្ស៊ីកជាមួយវៀតណាម។ អ្នកនិពបានន្ធវាយតម្លៃថាដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម ដែលជាដំណើរទស្សនកិច្ចជាន់ខ្ពស់លើកទី ២០ របស់មេដឹកនាំវៀតណាមទៅកាន់បែលហ្ស៊ិក បានបើកដំណាក់កាលថ្មីក្នុងទំនាក់ទំនងទ្វេភាគីផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top