• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតី Venezuela អបអរសាទរវៀតណាមក្នុងឱកាសរំលឹកទិវាបង្រួបបង្រួមប្រទេសវៀតណាម

នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៨ ប្រធានាធិបតីប្រទេស Venezuela លោក Nicolas Maduro បានសំដែងនូវការស្ងើចសរសើរចំពោះជ័យជំនះយ៉ាងត្រចេះត្រចង់របស់កងទ័ពនិងប្រជាជនវៀតណាមក្នុងយុទ្ធនាការហូជីមិញជាប្រវត្តិសាស្ត្រ ដើម្បីរំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមប្រទេស។

 ប្រធានាធិបតី Venezuela អបអរសាទរវៀតណាមក្នុងឱកាសរំលឹកទិវាបង្រួបបង្រួមប្រទេសវៀតណាម

រដ្ឋាភិបាល Venezuela ក៏បានផ្ញើសារជូនពរដល់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ក្នុងពិធីដ៏ឱឡារឹកនេះដែរ។
សារជូនពរនេះបានគូសបញ្ជាក់ថា  ប្រជាជន Venezuela ចែករំលែកសេចក្តីសប្បាយរីករាយជាមួយប្រជាជន វៀតណាមលើជ័យជំនះនៅនិទាឃរដូវឆ្នាំ ១៩៧៥ ដើម្បីបង្រួបបង្រួមប្រទេស។ ចាប់ពីជ័យជំនះដ៏ធំធែងនេះ វៀតណាមបានចាប់ផ្តើមឈានចូលដំណាក់កាលជំនះពុះពារលើផលវិបាករបស់សង្គ្រាម និងស្ដារសេដ្ឋកិច្ចឡើងវិញ​សំដៅកសាងរបបសង្គមនិយមប្រកបដោយជោគជ័យ។ សមស្របទៅនឹងលក្ខណៈរបស់វៀតណាម រដ្ឋាភិបាល Venezuela អះអាងអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តពង្រឹងទំនាក់ទំនងនយោបាយនិងបង្កើនចំណងមិត្តភាពទ្វេភាគី ដើម្បីសេចក្តីសុភមង្គលរបស់ប្រជាជននិងអធិបតេយ្យភាពនៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top