• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអេហ្ស៊ីបលោក El-Sisi ចាប់ផ្ដើមដំណើរទស្សនកិច្ចលើកទី៤នៅទ្វីបអាស៊ី


 ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah El-Sisi (រូបថត៖AFP/TTXVN)

ប្រធានាធិបតីអេហ្ស៊ីប​លោក Abdel Fattah El-Sisi នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ​​២០១៧ បាន​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​នៅប្រទេស​អាស៊ី ចំនួន២រួម​មានចិននិងវៀតណាម​ ចាប់ពីថ្ងៃ​ទី៣ ខែកញ្ញា។ នេះជា​ដំណើរ​ទស្សនកិច្ច​ទៅកាន់ទ្វីប​អាស៊ី លើកទី៤ របស់លោ​ក El-Sisi និងជាដំណើរ​ទស្សន​កិច្ចលើកទី៣ របស់​លោកនៅ​ប្រទេស​ ចិន​ ចាប់តាំងពីឡើងកាន់អំណាចកាលពីខែ​មិថុនាឆ្នាំ​២០១៤ មក។ ប្រមុខ​ដឹកនាំ​អេហ្ស៊ីប​រូប​នេះអញ្ជើញ​ទៅកាន់ចិន ក្នុងឋានៈជាភ្ញៀវអញ្ជើញរបស់ប្រធានរដ្ឋ​ចិន លោក Xi Jinping ចូលរួម​សន្និសីទ​កំពូល​ក្រុម​ខឿន​សេដ្ឋកិច្ច​ធំ ទើបលេចឡើង (BRICS) ដែលត្រូវបានរៀបចំឡើងនៅទីក្រុ​ង Xianmen ចា​ប់ពី ថ្ងៃទី៣ដល់ទី៥​ ខែ​កញ្ញា។  ថ្នាក់ដឹកនាំអេហ្ស៊ីបនិងចិនទាំ​ង២រូប នឹងអញ្ជើញជួប ចរចារ​អំពីវិធាន​ការបង្កើន​ទំនាក់​ទំនង​ទ្វេភាគី​នៅខាងក្រៅស​ន្និសីទ BRICS លើកនេះ។
 
ក្រោយ​ពីចិន ប្រធានាធិបតីលោក El-Sisi នឹងអញ្ជើញទៅបំពេញ​ទស្សនកិច្ច នៅ​វៀតណាម ចាប់ពីថ្ងៃទី៦ដល់​ថ្ងៃទី​៧ ខែក​ញ្ញា។ នេះជាដំណើរទស្សនកិច្ចដំបូង រ​បស់ប្រធានាធិបតីអេហ្ស៊ី​បមួយរូ​បនៅវៀតណាម ចាប់​តាំង​ពីពេល​ដែល​ប្រទេស ទាំង២បង្កើតទំនាក់ទំនងការ​ទូតកាលពី​ឆ្នាំ១៩៦៣មក៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

វៀតណាមចែករំលែកទិសដៅសហប្រតិបត្តិការប្រឆាំងភេរវកម្មក្នុងក្របខ័ណ្ឌ BRICS

វៀតណាមចែករំលែកទិសដៅសហប្រតិបត្តិការប្រឆាំងភេរវកម្មក្នុងក្របខ័ណ្ឌ BRICS

តាមការអញ្ជើញរបស់ក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងនគរបាល Pham The Tung បានចូលរួមសន្និសីទប្រឆាំងភេរវកម្មនៃក្រុម BRICS ឆ្នាំ ២០២៥ ដែលបានប្រារព្ធឡើងនៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ៣-៤ ខែធ្នូ ឆ្នាំ ២០២៥។

Top